វិធី​១០​យ៉ាង​ជួយ សម្រក​ទម្ងន់​

, , Leave a comment

10378267_789977697712020_8148937019940833580_n

​រាងកាយ​សមសួន ស្អាត​អ្នកណា​ក៏ ចង់បាន​។ ហេតុនេះហើយ​បាន ជា​លោកអ្នក​ដែល ធាត់​ដែលមាន រូបរាងកាយ កន្ទ្រល​មិន ស្អាត​មួយចំនួន​ស្វែងរក វិធីសាស្ដ្រ​ផ្សេងៗ ដើម្បី​ធ្វើការ​បញ្ចុះទម្ងន់​។ការបញ្ចុះ​ទម្ងន់​អាច ធ្វើឡើង​បាន ច្រើន​រូបភាព​ដូចជា ប្រើ​ថ្នាំលេប ការ​បង្អត់អាហារ ឬ​ការហាត់​ប្រាណ​ជាដើម​។ ក្នុងចំណោម​វិធី​ទាំងនេះ មាន​វិធី​ខ្លះ បានធ្វើឱ្យ​លោកអ្នក មិនបាន​សម្រេច ដូច​បំណង ហើយ​ថែមទាំង​ខូច សុខភាព​ទៀតផង​។ លោកអ្នក​គួរ ជ្រើសរើស វិធី​សម្រក ទម្ងន់​មួយណា​?


ពេល​នេះ​ សូម​បង្ហាញជូន​ប្រិ​យ​មិ​ត្ដ អ្នកអាន​នូវ​វិធី​មួយ​ក្នុងការ សម្រក​ទម្ងន់ និង​រក្សា​ស្ថិរភាព ទម្ងន់ ទុកជា ការស្វែងយល់ តាមរយៈ​ការដកស្រង់ ពី​សៀវភៅ​“១០​នាទី​ដើម្បី សម្រស់​រាងកាយ​”​។​

 

​មូលហេតុ​ធាត់ ឬ​ឡើង​ទម្ងន់​
​មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើឱ្យ​លោកអ្នក​ឡើង​ទម្ងន់​។ មូលហេតុ​ទាំងនោះ​មានដូចជា ការបរិភោគ​ចំណី អាហារ ដែល ផ្ដល់​ថាមពល​ច្រើន​ហួសហេតុ ពូជ ឬ​ក្រុមគ្រួសារ​ធាត់ កត្ដា​ផ្លូវ​ចិ​ត្ដ ឬ​ជម្ងឺស្ដ្រេស្ស ជាតិ​អ​រ័​ម៉ូ​ន​ឬ​ការប្រើប្រាស់ ថ្នាំពេទ្យ ជាដើម​។ បច្ចុប្បន្ន​ការនិយម​បរិភោគ​អាហារ​បែប​អឺរ៉ុប អាហារ​ដែល​សម្បូរ​ទៅ ដោយ​ជាតិ​ខ្លាញ់​ឬ​ប៊ឺ​រ​ច្រើន ធ្វើឱ្យ​លោកអ្នក​ឡើង ទម្ងន់​ប៉ះពាល់ ដល់​សុខភាព​រាងកាយ និង​សុខភាព​លោកអ្នក​ទៀតផង​។​

 

​វិធី​សម្រក​ទម្ងន់​
​ខាងក្រោម​នេះ​ជាគោលការណ៍​១០​ចំណុច​ដែល​ធ្វើឱ្យ​លោកអ្នក​ស្រក​ទម្ងន់ និង​ធ្វើឱ្យ​សារពាង្គកាយ​លោកអ្នក​ទទួលបាន សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ជានិច្ច​។​

 

១-បរិភោគ​បី​ពេល​ក្នុង​មួយថ្ងៃ​
​លោកអ្នក​ត្រូវ​បរិភោគ​បី​ពេល​ក្នុង​មួយ​ថ្ងៃជា​ចាំបាច់ គឺ​នៅពេល​ព្រឹក ពេល​ថ្ងៃត្រង់​និង​ពេល​ល្ងាច​ឱ្យ​ទៀងពេល​វេលា​។ ការ បរិភោគ​ទៀងពេល គឺ​ដើម្បីឱ្យ​ដំណើរ​នៃ​ការ​ប្រ​ព្រឹ​ត្ដទៅ​របស់​ប្រព័ន្ធ​ផ្លូវ​រំលាយ​អាហារ ធ្វើទៅ​បានល្អ​និង​ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​នៃ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​។ ស្ថិរភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បញ្ចៀស​បាន​នូវ​អាការ​ឃ្លានបាយ ឬ​រមូរ​ពោះ​ដែល​បណ្ដាល មកពី​ខ្វះ​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ការបរិភោគ​ចំណីអាហារ​មិន​ឈប់​មាត់​ជា​ទម្លាប់់​អាក្រក់​មួយ​លោកអ្នក​មិនគួរ ធ្វើ​ទេ ព្រោះ​វា​អាច ជំ​រុញឱ្យ​លោកអ្នក​ឡើង​ទម្ងន់​បាន​យ៉ាង​ឆាប់ ជួន​បង្ក​ជា​ជម្ងឺ​ផ្សេងៗ​ទៀតផង​។​

 

២-ទប់ទល់​អាការ​ឃ្លាន​ក្រៅ​ពេលបាយ​
​នៅពេលដែល​លោកអ្នក​ឃ្លាន​ក្រៅពី​ពេលបាយ សូម​ទទួលទាន​ចំណីអាហារ​ណា​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​។ ការ​បរិ ភោគ​ចំណីអាហារ​ណា​ដែលមាន​ជាតិ​ស្ករ​ល្អ ឬ​ជាតិ​ស្ករ​ជ្រាប​យឺត​(​ជាតិ​ស្ករ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​)​អាចជួយ ទ្រទ្រង់​កម្រិត​ជាតិ ស្ករ​ក្នុង​ឈាម​បាន​។ លោកអ្នក​គួរ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ស្ករ​ល្អ ដូចជា​ផ្លែ​ចេក ប៉ោម​ទំញំងបាយជូរ​ស្រស់ ឬ​ក្រៀម​ជាដើម​។ ចំណែក​ចំណីអាហារ​ដែល​មិន​ប៉ះពាល់​សុខភាព​មាន​ផ្លែឈើ​ស្រស់ ផ្លែឈើ​ក្រៀម បន្លែ​ឆៅ​គ្រាប់​ធញ្ញជាតិ គ្រាប់​រុក្ខជាតិ​ជាដើម​។​

 

៣-ពិសា​ភេសជ្ជៈ​ល្អ​
​លោកអ្នក​មិនគួរ​ពិសា​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ឡើយ ព្រោះ​វា​បង្ក​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​។ ចំណែក​ភេសជ្ជៈ កំប៉ុង ឬ​ដប ដែលមាន​ជាតិ​ហ្គាស​និង​ផ្ទុក​ទៅដោយ​ជាតិ​ស្ករ​តែមួយ​មុខ ជួន​មាន​លាយ​ជាតិគីមី​ទៀតផង​ក៏ត្រូវ​ចៀសវាង​ដែរ​។ ភេសជ្ជៈ ដែល​ល្អ​បំផុត​ដែល​លោកអ្នក​ត្រូវ​ជ្រើសរើស គឺ​ទឹក​ឆ្អិន ទឹក​ដាំ​ពុះ ទឹកស្អាត​ដែល​ច្រោះ ឬ​រម្ងាប់​មេរោគ​រួច​ឬ​ទឹក​ផ្លែឈើ​ស្រស់ ដែល​បានមកពី​ការ​ច្របាច់ ឬ​គាប​។​

 

៤-ពិសា​ស្រា​ក្នុង​កម្រិត​តិចតួច​បំផុត​
​ជាតិ​ស្រា ឬ​ជាតិ​អាល់កុល​មាននៅ​ក្នុង​ស្រា​បៀរ ស្រា​ទំញំងបាយជូរ ស្រាស និង​ស្រា​ផ្សេៗ​ទៀត​។ ក្នុង​ខ្លួនប្រាណ​មនុស្ស យើង​ត្រូវការ​ជាតិ​អាល់កុល​ខ្លះ​ដែរ តែ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ការ​ពិសា​ច្រើន​ហួសប្រមាណ​ត្រូវបាន​ហាមឃាត់​។ យ៉ាងណា​ម៉ិ​ញ ការ​ពិសា​ជាតិ​អាល់កុល​ច្រើន​អាច​បង្កឱ្យមាន​ការឡើង​ទម្ងន់ ជាពិសេស​ការរីក​ប៉ោង​នៃ​ខ្សែក្រវាត់​ពោះ​ដែលជា​រូបភាព​ដុះ​ក្បាលពោះ​។​

 

៥-ពេលបាយ ពិសា​ភេសជ្ជៈ​តិចជាង​អាហារ​គោក (​បាយ សម្ល​)
​រាល់ពេល​បរិភោគ​បាយ លោកអ្នក​មិនគួរ​បរិភោគ​ភេសជ្ជៈ​ច្រើនពេក​ទេ​ព្រោះ​ការ​ពិសា​ភេសជ្ជៈ ច្រើន​ក្នុងពេល​បរិភោគ​អាច បង្ក​ជាការ​រាវ​ជ្រុល​នៃ​ជាតិ​អាស៊ីត រស​ក្រពះ និង​ជាតិ​អង់ស៊ីម​ដែល​រំលាយ​អាហារ​ហើយ​បង្ក​ឱ្យ​ការរំលាយ​អាហារ​មិនបាន​ល្អ​។ លក្ខណៈ​បែបនេះ​ជារឿយៗ​បង្ក​ជាការ​ច្រាល​អាហារ​ដែល​ធ្វើឱ្យ​រីក​ប៉ោង​នៃ​ខ្សែ ក្រវាត់​ពោះ ជា​រូបភាព​ដុះ​ក្បាលពោះ​និង​ឡើង​ទម្ងន់​ផង ដែរ​។​

 

៦-កាត់បន្ថយ​ការបរិភោគ​ជាតិ​ខ្លាញ់​
​ដើម្បី​សម្រក​ទម្ងន់ លោកអ្នក​ត្រូវ​បន្ថយ​បរិភោគ​អាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ់ និង​ត្រូវ​ស្វែងយល់​អំពី​ប្រភេទ​ខ្លាញ់​ដែល​គួរ​បរិភោគ និង​មិនគួរ​បរិភោគ​។ ប្រសិនបើ​អ្នក​ចង់​ផ្ដល់​ប្រូតេអ៊ីន​ដល់​ខ្លួនប្រាណ​លោកអ្នក​គប្បី​ពិសា សាច់​ត្រី​ឱ្យបាន​ច្រើនជាង សាច់សត្វ​ដទៃទៀត​។ គួរ​ពិសា​សាច់សត្វ​ស្លាប​ឱ្យ​ច្រើន (​សាច់​សុទ្ធ​គ្មាន​ជាប់​ស្បែក​) ប្រសើរ​ជាង​ពិសា​សាច់គោ​និង​សាច់ជ្រូក​។​

 

៧-ពិសា​ចំណីអាហារ​ដែល​គ្មាន​ប្រតិកម្ម​ប្រឆាំងនឹង​ខ្លួន​អ្នក​
​ក្រពះ​ពោះវៀន​របស់​មនុស្ស​ម្នាក់ៗ​មិនអាច​ទទួលយក​ចំណីអាហារ​បាន សព្វ​មុខ​ដូចគ្នា​នោះទេ​។ អ្នកខ្លះ​មិនអាច​បរិភោគ ចំណីអាហារ​មួយចំនួន​បានទេ ព្រោះ​អាច​បង្ក​ឱ្យ​ឡើង​ទម្ងន់ ឬ​អាការ​ផ្សេងៗ​ទៀត ដូចជា​ឈឺពោះ រាករូស​ចេញ​កន្ទួល​រមាស់​លើ​ស្បែក ជាដើម​។ លោកអ្នក​គួរ​ចំណាំ​ដោយ​ខ្លួនឯង​និង​ស្វែងរក​ឱ្យឃើញ​នូវ​អាហារ​ទាំងឡាយណា ដែល​បំពង់​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន លោកអ្នក​មិនអាច​រំលាយ ឬ​ស្រូប​ជញ្ជក់​បាន​។ ប្រសិនបើ​លោកអ្នក​ចៀសវាង​ឬ​បន្ថយ​អាហារ​ទាំងនោះ នោះ​ទម្ងន់​របស់លោក​អ្នកនឹង ត្រូវ​ថយចុះ ឬ​រក្សា​លំនឹង​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

 

៨-ពិសា​ចំណីអាហារ​ជាតិ​ស្ករ​ធម្មជាតិ​
​ចំណីអាហារ​ជាតិ​ស្ករ​ធម្មជាតិ ឬ​ចំណីអាហារ​ជាតិ​ស្ករ​មិន​កែច្នៃ​(​ជា​ពពួក​ជាតិ​ស្ករ​ជ្រាប​យឺត​)​បំបែក ខ្លួន​ជ្រាបចូល​ទៅក្នុង ខ្លួន​យឺត អាច​រក្សា​ស្ថិរភាព​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​បានល្អ​។ ចំណីអាហារ​ជាតិ​ស្ករ​មិន​កែច្នៃ​មានដូចជា​អង្ករ បាយ​គ្រាប់​ធញ្ញជាតិ ដំឡូង ដំឡូងបារាំង​ទាំងមូល ផ្លែ​ឈើមូល​ជាដើម​។​

 

៩-កុំ​ពិសា​ចំណីអាហារ​មាន​ជាតិ​ស្ករ​ជ្រាប​រហ័ស​
​លោកអ្នក​មិនត្រូវ​ដាក់​ស្ករ​នៅក្នុង​ចំណីអាហារ និង​ក្នុង​ភេសជ្ជៈ​របស់លោក​អ្ន​កឡើ​យ​។ ត្រូវ​ចៀសវាង​បរិភោគ​ចំណីអាហារ វេច​ខ្ចប់ កំប៉ុង ប្រអប់ ឬ​ដប នំ ឬ​ចំណីអាហារ​ដែល​ធ្វើ ឬ​ដាំ​ស្ល​ដោយ​ដាក់​ស្ករ​ផងដែរ ព្រោះថា​ស្ករ​ដែល​កែច្នៃ​ស្ករស​ស្ករត្នោត មិនមាន​វីតាមីន ថែមទាំង​បង្កឱ្យមាន​ការឡើង​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀតផង។ ប្រការ​ឡើង​ចុះ​ជាតិ​ស្ករ​នេះ​បង្កឱ្យមាន​ជម្ងឺ​ធាត់ ឬ​ជម្ងឺ ទឹកនោមផ្អែម​ជាដើម​។​

 

១០-បង្កើន​ការបរិភោគ​ផ្លែឈើ ឬ​បន្លែស្រស់​
​ផ្លែឈើ និង​បន្លែស្រស់​សម្បូរ​ទៅដោយ​សារជាតិ​សរសៃ​និង​សារធាតុចិញ្ចឹម​ដែលជា កត្ដា​មួយ​ធ្វើឱ្យ​ការបរិភោគ​មាន​លំនឹង​។ សូម​ព្យាយាម​ទទួលទាន​អាហារ​ប្រភេទ​នេះ​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ ក្នុង​មួយដងៗ​ឬមួយ​ពេល​អាចជា​ផ្លែ​ចេក​មួយ​ផ្លែ​ប៉ោម​មួយ ទំញំងបាយជូរ​មួយ​ក្ដាប់ ញ៉ាំ​មួយ​ចាន​។ គប្បី​ទទួលទាន​បន្លែស្រស់ ដូចជា​អន្លក់ បន្លែស្រស់​ឬ​បន្លែ​ឆ្អិន​ដោយ​ចំហុយ តែ​ចៀសវាង​ការ ចម្អិន​ដោយ​ប្រើ​ខ្លាញ់​។ ទឹក​ជន្ល​ក់​គួរ​ធ្វើ​រសជាតិ​ឱ្យ​ស្រាលៗ​មិនឱ្យ​ប្រៃ​ខ្លាំង ហឹរ​ខ្លាំង​និង​ផ្អែម​ខ្លាំង​។​ល​។​

 10394653_865261296850326_7872648821614838197_n

 

Leave a Reply

(*) Required, Your email will not be published