កូនឥតខាន់ស្លា​របស់​​សេដ្ឋី​​ឧកញ៉ា​ស្រុក​ខ្មែរ​២​រូប ត្រូវ​លុប​បំបាត់​ ​​ក្រោយ​រៀបការ ដើម្បី​បំពេញមុខ​ ព្រោះ​កែប្រែ​​លំ​អាន “​ទុំ​មុន​ស្រគាល​”

, , Leave a comment

24-5-2015

​រាជធានី​ភ្នំពេញ : ក្នុង​ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​រឿងរ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ ករណី​រៀប​របស់​របស់​សេដ្ឋី​ស្រុក​ខ្មែរ ដែលមាន​ងារ​ជា​ឧកញ៉ា ក៏ត្រូវ​បាន​ល្បី​រន្ទឺ​ផងដែរ​។ មិន​ដល់​៦​ខែ​ផង​នៅក្នុង​ដើមឆ្នាំ​២០១៥ មាន​សេដ្ឋី​ល្បីឈ្មោះ ២​រូប ក្នុងស្រុក​ខ្មែរ បាន​រៀបការ​យ៉ាង​អធិកអធម​។ អ្វី​ដែលមាន​ភាពស្រដៀងគ្នា​នោះ គឺ​ពួកគេ​ទាំងពីរ​នាក់​សុទ្ធតែ​មនុស្ស​មាន​ចំណា​ច មាន​មាសប្រាក់ កិត្តិយស កេរ្តិ៍ឈ្មោះ​ក្នុងសង្គម​បច្ចុប្បន្ន និង​បាន​រួមរស់​ជាមួយគ្នា​រហូត​បានកូន​រៀងៗ​ខ្លួន ទើប​គូស្នេហ៍​លំដាប់​សេដ្ឋី​ទាំងពី​គូ​នេះ គន់គូរ​រក​ថ្ងៃជ័យ​ដើម្បី​ជាការ​បង្គ្រប់​តាម​គន្លង​ប្រពៃណី​និង​បង្ហាញ មហាជន​ឲ្យ​បានដឹងថា មង្គលការ​របស់​ពួកគេ​ពិតជា​ប្លែក​អស្ចារ្យ​មែន​។​

 

​ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​រិះគន់​ផងដែរ​ថា ៖ «​មាន​ងារ​ដល់​ទៅ​ឧកញ៉ា និង​ជា​សេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​នោះ ហេតុអ្វី​បានជា​ទើបតែនឹង​រៀបការ​ក្រោយ​រួមរស់​ជាមួយគ្នា​យ៉ាង​ឆ្អែតឆ្អន់​ហើយ​នោះ​»។ ចម្ង​ង់​ទាំងអស់នោះ តើ​មាន​អ្វីដែល​លាក់កំបាំង នៅ​ពី​ក្រោយខ្នង​? ឬមួយ​ក៏​ធ្វើទៅ​ដើម្បី​ទាញយក​ប្រជាប្រិយភាព​?

 

​គួរ​រម្លឹក​ដែរ​ថា “​ក្រោយពី​បានរួម​រស់​មេត្រី​ជាមួយគ្នា ច្រើន​ឆ្នាំ និង​មានកូន​ប្រុស​-​ស្រី​រហូតដល់​ចំនួន​៤​នាក់​រួចមក ទើប​លោក​ឧកញ៉ា គិត ម៉េង ជា​សេដ្ឋី​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ដៃគូ​ជីវិត​ឈ្មោះ ម៉ៅ ចំណាន ហៅ ស្រី​តូច ចំណាន អតីត​ជា​សិល្បការិនី​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥​កន្លងទៅ យ៉ាង​គគ្រឹកគគ្រេង ដោយមាន​វត្តមាន​ចូលរួម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ក្រុមគ្រួសារ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​ជាតិ​ជាច្រើន​នាក់​ទៀតផង​។ ដោយឡែក​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះដែរ លោក​ឧកញ៉ា ទ្រី ភាព ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ ក៏បាន​រៀបការ​ជាមួយ​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ គៀង ស្រី​នាង ដែល​តាម​ប្រភព​អាច​យកជាការ​បានបញ្ជាក់​ថា អាពាហ៍ពិពាហ៍​ដែល​មិនសូវ​គគ្រឹកគគ្រេង​ត្រឹម​សម្ញែង​នូវ​ទ្រព្យសម្បត្តិ​នេះ បាន​ប្រព្រឹត្តឡើង​ក្រោយពេល​បានរួម​រស់​ជាមួយគ្នា​ប្រមាណ​៤​ឆ្នាំ និង​មានកូន​មួយ​ថែមទៀត​។​ហើយ​នៅក្នុង​ពិធីសែនព្រេន​នោះ​គឺមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង​មន្ត្រី​មួយចំនួន​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​បុគ្គលិក​មួយចំនួន​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព តែប៉ុណ្ណោះ​។​

 

​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដ៏​ផូរផង់ ពី​ដូន​តាម​មក គឺ​តម្រូវ​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​ដែល​ស្រឡាញ់គ្នា​ជា​ដៃគូ​ជីវិត ទោះ​តាមរបៀប ​"​ម្តាយ​ទុក ឪពុក​ដាក់​" ក៏ដោយ ត្រូវតែ​ចូល​រោងការ​សិន​ទើប​អាច​រួមរស់​ជាមួយគ្នា​បង្កើតជា​កូន ពូន​ជា​ចៅ ត​ពូជពង្សវង្សត្រកូល​តរៀ​ង​ទៅ​។ ប៉ុន្តែ​ប្រពៃណី​អាពាហ៍ពិពាហ៍​ខ្មែរ​របៀបនេះ គ្រាន់តែ​ជាការ​បំពេញ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ប៉ុណ្ណោះ។​

 

សូមបញ្ជាក់ថា លោក គិត ម៉េង នាយក​ក្រុមហ៊ុន Royal Group និង​ជានា​យក​ក្រុមហ៊ុន​ជាច្រើន​ទៀត ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣៩៦/១៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៩៦​។ ចំណែកឯ​លោក ទ្រី ភាព នាយក​ក្រុមហ៊ុន Try Pheap Import Export និង​ជានា​យក​ក្រុមហ៊ុន​ជាច្រើន​ទៀត ហើយ​មានឈ្មោះ​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​នោះ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៤/២១៤ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០០៤

24-5-2015 24-5-2015 (1)

 

Leave a Reply

(*) Required, Your email will not be published