ខេត្តកំពង់ចាម ៖ កូនចៅរបស់ឧកញ៉ា លី ឈុនអ៊ូ ដែលមានឈ្មោះ ជឿន ហេង អាយុ៣០ឆ្នាំដែលរត់គេចខ្លួនអស់រយៈពេលជាច្រើនខែមកនោះត្រូវបានកម្លាំងសមត្ថ
កិច្ចចម្រុះចូលរួម ដោយលោក រៀល សុភិន ព្រះរាជអាជ្ញារងអមខេត្ដកំពង់ចាម ចាប់ខ្លួនបញ្ជូនទៅកាន់ តុលាការ ពីបទ ឆបោក ជំពាក់បំណុលគេមិនសង ចាប់ខ្លួន នៅវេលា ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២០ឧសភា ២០១៥ នៅ ក្នុងភូមិ ត្រើង ឃុំមៀនស្រុកព្រៃឈរខេត្ដកំពង់ចាមសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ដកំពង់ចាម បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ជឿន ហេង អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិ ត្រើង ឃុំមៀន ស្រុកព្រៃឈ ខេត្ដកំពង់ចាម ត្រូវ បានចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្ដកំពង់ចាមចុះហត្ថលេខាដោយលោក នៅ យ៉ារត័្ន ចេញដីការបង្គាប់អោយនាំខ្លួន ចោទប្រកាន់ពីបទ ឆបោក តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១១កន្លង ទៅ ។ជនជាប់ចោទដែល ចាប់ខ្លួនតាមដីកា សមត្ថកិច្ចបានចុះទៅឆែកឆេរ ផ្ទះពីរ កន្លែងទៀតនៅក្នុង ភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងនៅភូមិ ត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។មន្ដ្រីនគរបាលបានអោយដឹងទៀតថា ក្រោយពីមានពាក្យបណ្ដឹង របស់ជនរងគ្រោះនិងមាន ដីកាបង្គាប់ឱ្យនាំខ្លួន របស់លោក នៅ យ៉ារត្ន័ ចៅក្រម ស៊ើបសួរ នៃសាលាដំបូង ខេត្ដកំពង់ចាម កាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៥ រួចមកស្នងការនគរបាលខេត្ដ បានបញ្ជា ឱ្យការិយាល័យជំនាញ ព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវហើយឈានទៅដល់ ការ ឃាត់ ខ្លួនជននេះតែម្ដង ។ គួរបញ្ជាក់ថា កាលពីដើមខែមករាឆ្នាំ២០១៥ ឈ្មោះ ជឿន ហេង កូនចៅជំនិតរបស់ ឧកញ៉ា ដែលមានទ្រព្យសម្បត្ដិ និងមានឥទ្ធិពល មួយរូប ប្រចាំ ខេត្ដកំពង់ចាមឈ្មោះលី ឈុនអ៊ូ បាន វាយធ្វើបាប គំរាមសម្លាប់ និងចាប់រំរលោភ លើនារី ជាអ្នកបម្រើ នៅហាង ខារ៉ាអូខេ សម័យទំនើប ឈ្មោះ ស៊ិន តី អាយុ២៨ឆ្នាំ រស់នៅសង្កាត់ សំបួរមាស ក្រុង កំពង់ចាម ត្រូវ បានជន នេះចាប់វាយធ្វើបាប រំលោភនៅផ្ទះសំណាក់ភ្នំប្រុស២ ព្រមទាំង គំរាមបាញ់ សម្លាប់ ចោលទៀតផង បណ្តាលឲ្យរងរបួស និង មានស្នាមជាំ នៅលើរាងកាយ ជាច្រើនកន្លែង ៕