ប្រទេសចិន : ក្មេងស្រីម្នាក់ដែលមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ បាន វិវឌ្ឍន៍ខ្លួនដូចស្រីក្រមុំ គឺទំហំសុដន់ចាប់រីកធំ និងមានឈាមរដូវកាល ដូចស្ត្រីពេញវ័យ។ តាមប្រភពពីគេហទំព័រ ឆៃណាណាស្យុនណាល់ញ៉ូ បានរាយការណ៍មកថា ក្មេស្រីម្នាក់នោះរស់នៅខេត្តក្វាងទុង ប្រទេសចិន មូលហេតុនេះបណ្តាលមកពីលទ្ធផលនៃការប្រើប្រាស់សារាជាតិគីមី ទៅលើម្ហូមអាហារដោយខ្វះបច្ចេកទេស។ ប្រភេទគីមីទាំងនោះត្រូវបានគេរកឃើញថាមាននៅក្នុង ប្រភេទសាច់សត្វ មាន់ ទា ជ្រូក ដែលធ្វើឲ្យសត្វទាំងនោះលូតលាស់ ក្នុងរយៈពេលដ៏ខ្លី ដើម្បីសម្របទៅតាមតម្រូវការរបស់ទីផ្សារ។
ប្រភពពីដដែលបានអះអាងថា ក្រសួងសុខាភិបាលចិន បានច្រានចោលការអះអាងខាងលើនេះ៕