រាធធានីភ្នំពេញ : ក្រោយពីពេលរៀបការជាមួយថៅកែលក់រថយន្តកាលពីចុងឆ្នាំ២០១៤ រួចមក តារាចម្រៀងយ៉េៗ ឡេង មុន្នីរចនា នៅពេលនេះនាងបានបង្ហាញនូវភាពសប្បាយរីករាយជាខ្លាំង ខុសពីពេលកន្លងមក ដែលនាងត្រូវស្វះស្វែងទៅច្រៀងនៅតាមក្លឹបកម្សាន្តនានា និងតាមភោជនីយដ្ឋាននាពេលយប់ ប្តូរមកបិទទ្វារផ្ទះសម្ងំដេកឱបស្វាមី លេងខ្វល់ខ្វាយពីរឿងដើរច្រៀងនាពេលយប់ទៀតហើយ។
និយាយដល់ចំណុចនេះ អ្នកនាង ឡេង មុន្នីរចនា បានបង្ហើបប្រាប់ថា ៖«ខ្ញុំឡើងសាច់មើលទៅស្រស់ថ្លាជាងមុននេះ គឺខ្ញុំមានពេលសម្រាកច្រើន ហើយឥឡូវនេះនាងខ្ញុំបានផ្អាកពីការច្រៀងនៅពេលយប់ទៀតហើយ ដូចនេះគឺមានពេលសម្រាកគ្រប់គ្រាន់ និងមានសុខភាពល្អជាងមុន»៕