ប្តីប្រពន្ធ និង​កូនស្រី​២​នាក់​បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម​នៅក្នុង​ភ្នក់ភ្លើង​

, , Leave a comment

21-5-2015 (1)

​រាជធានី​ភ្នំពេញ : ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង ខណៈដែល​ប្តី​ប្រពន្ធ និង​កូនស្រី​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​ភ្នក់ភ្លើង​ដោយសារ​ករណី​អគ្គីភ័យ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​លេខ​៩២ ស្ថិតក្នុង​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

 

​ប្រភព​ព័ត​មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ដែល​ស្លាប់ ប្តី​ឈ្មោះ គឹម ចាន់​រ័ត្ន អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ប្រព​ន្ឋ​ឈ្មោះ សែម សុផល ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ត្រពាំង​ស្វាយ រីឯ​កូនស្រី​២​នាក់ ម្នាក់​ឈ្មោះ គឹម ណា​រី អាយុ​១០​ឆ្នាំ និង គឹម សួស្តី អាយុ​០៣​ឆ្នាំ​។ កូនស្រី​ទាំង​២​បាន​ស្លាប់​នៅ​ជាន់​ឡៅតឿ ចំណែក​ឪពុកម្តាយ​បាន​ស្លាប់​នៅ​ជាន់​ខាងក្រោម​។

 

​ក្នុង​ហេតុការណ៍​បន្ទាប់ពី​ដឹងថា​ភ្លើង​ឆេះ​ផ្ទះ ជនរងគ្រោះ​បាន​ស្រែក និង​វាយ​ជញ្ជាំង​ផ្ទះ​ដើម្បី​គេចខ្លួន​ដែរ​ខណៈ​ភ្លើង​បាន​ឆាបឆេះ​កណ្តាល​ផ្ទះ ប៉ុន្តែ​ពុំមាន​អ្នកណា​អាចជួយ​បាន ដោយសារ​ភ្លើង​ឆាបឆេះ​ខ្លាំង​និង​លឿន​ពេក​។ ករណី​អគ្គីភ័យ​នេះ​បាន​ផ្តើម​ចេញពីផ្ទះ​ជនរងគ្រោះ​និង​រាលដាល​បំផ្លាញ​លំនៅដ្ឋាន អ្នកជិតខាង​២​ខ្នង​ទៀត​។ ផ្ទះ​ដែល​ឆេះ​ទាំង​៣​ខ្នង​ធ្វើ​អំពី​ឈើ​មាន​ទំហំ​៤X១១​ម៉ែត្រ​ដូចគ្នា គឺ​ផ្ទះ​លេខ​៣,៤(​ផ្ទះ​ជនរងគ្រោះ​) និង​ផ្ទះ​លេខ​៥​។ អគ្គីភ័យ​នេះ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ខណៈដែល​ជនរងគ្រោះ​បាន​ចាក់សោ​ដេក​លង់លក់​ក្នុង​ដំណេក​៕

21-5-2015 (2) 21-5-2015

 

Leave a Reply

(*) Required, Your email will not be published