បុរស​ម្នាក់​បើករថយន្ត​មក​លោតទឹក​សម្លាប់ខ្លួន ព្រោះតែ​ចង់​គេចវេះ​នូវ​ចំណោទបញ្ហា​

, , Leave a comment

20-5-2015 (2)

រាជធានី​ភ្នំពេញ : បុរស​ម្នាក់​បាន​បើករថយន្ត​មក​លោតទឹក​សម្លាប់ខ្លួន ដែល​បង្ក​ជាការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៣​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មាត់ទន្លេ​ស្ថិត​ខាងត្បូង​ព្រះអង្គ​ដង​កើរ​ក្នុង សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ហើយ​ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​លាង វីរៈ អាយុ​៣៣​ឆ្នាំ ជា​អ្នកម៉ៅការ​សំណង់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើករថយន្ត Ford Ranger​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-3344  បើកបរ​តាមផ្លូវ​ព្រះស៊ីសុវត្ថិ​ពី​ត្បូង​មក​ជើង​លុះ​មកដល់​ក្បែរ​កន្លែងកើតហេតុ​បាន​ស៊ីញ៉ូ​ភ្លើងស្តុប​បត់​ឡើង​ចិញ្ចើមផ្លូវ​ចំហៀង​ខាងលិច​ដោយ​ឈប់ ចត​យ៉ាង​ត្រឹមត្រូវ ហើយ​បាន​ចុះទៅ​មាត់​ច្រាំងទន្លេ​ ហើយ​ចុះទៅ​ក្រោម​ដល់​មាត់ទឹក​ក៏​ដោះ​ស្បែកជើង​ប៊ូ​ម៉ាក​POLO ​នៅ​មាត់ទឹក​ហើយ​គាត់​ក៏​ដើរចូល​ក្នុង​ទឹកទន្លេ​កាន់តែ​ជ្រៅ​ទៅៗ​បណ្តាល​ឲ្យ​លិច​បាត់​ឈឹង​តែម្តង​ទើប​មានការ​ភ្ញាក់ផ្អើល​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មូល​ហេតុដែល​ឈានដល់​ការធ្វើអត្តឃាត ដោយ​ជិះ​រថយន្ត​មក​លោតទឹក​នៅមុខ​វាំង​នេះ មិនត្រូវ​សាច់ញាតិ​ប្រាប់​នគរបាល​ជំនាញ​ដឹង​នោះទេ គ្រាន់តែ​ដឹងថា បុរស​រូប​នោះបាន​លែងលះ​ប្រពន្ធ​អស់​ពេល​២-៣​ឆ្នាំ​មកហើយ។​

 

​បច្ចុប្បន្ន សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

20-5-2015 (3) 20-5-2015 (1)

 

Leave a Reply

(*) Required, Your email will not be published