ខេត្តកណ្ដាល : បុរសម្នាក់បានក្លាយជាជនរង គ្រោះដំបូងគេដែលបានលោតសម្លាប់ខ្លួនពីលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿន បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង៥និង១៥នាទី ល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅលើស្ពានត្សឹបាសា (ស្ពានអ្នកលឿង)។
ប្រភពពីព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលយុវជនលោតនោះ ចន្លោះពេលសមត្ថកិច្ចធ្វេសប្រហែស ជនរងគ្រោះបានលោត ពីលើស្ពានចុះមកក្រោម ប៉ុន្ដែមិនបានធ្លាក់ចូលទៅក្នុងទឹកនោះឡើយ ពោលបានទើរនៅលើទម្រ ជើងស្ពានបណ្ដាល ឲ្យស្លាប់តែម្ដង។ បើគិតពីកម្ពស់ផ្ទៃទឹកទៅដល់ទីតាំង ដែលជនរងគ្រោះ ធ្លាក់ទើរមកនោះ គឺមាន កម្ពស់៥ម៉ែត្រ ដូច្នេះនៅពេលដែលសមត្ថកិច្ច ជិះទូកទៅដល់មិនអាច ឡើងទៅបានឡើយ ពីព្រោះខ្ពស់ពេក ដោយសុំឲ្យខាងមន្ដ្រីវិស្វករ របស់ជនជាតិជប៉ុនជួយអន្ដរាគមន៍។
យ៉ាងណាក៏ដោត ការសម្លាប់ខ្លួនរបស់ ជនរងគ្រោះពីលើស្ពានអ្នកលឿនខាងលើនេះ មិនទាន់ដឹងពីមូល ហេតុពិតប្រាកដនៅឡើយទេ៕