រាជធានីភ្នំពេញ : ជារឿយៗដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបបានធ្វើឲ្យយុវវ័យមួយចំនួនភ្លើតភ្លើន ដោយមិនបានគិតគ្រប់ជ្រុងជ្រោយ។ ដោយភាពផ្អែមល្ហែមនៃក្តីស្នេហាបានធ្វើឲ្យយុវវ័យមួយគូបានបង្ហោះរូបភាពបឺតមាត់គ្នាក្នុងទីសាធារណៈ ហើយត្រូវបានបណ្តាញសង្គមចែករំលែកបន្តបន្ទាប់។
ទោះយ៉ាងណាក៏ដោយ ការបង្ហោះរូបថតគូស្នេហ៍ទាំង២នាក់ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីប្រិយមិត្តអ្នកលេង Facebook ភាគច្រើន ដោយប្រិយមិត្តទាំងនោះ លើកឡើងថា ជាអំពើបង្អាប់បង្អោនកិត្តិយសខ្លួនឯង និងធ្វើឲ្យអាប់ឱនដល់វប្បធម៌ប្រពៃណីផូរផង់របស់ខ្មែរទៀតផង៕