ម្តាយដែលមានមន្ទិលសង្ស័យម្នាក់បានភ្ញាក់ផ្អើលនឹងកូនស្រីរបស់ខ្លួនដោយនាងបានមកដល់ផ្ទះលឿនជាងមុន ហើយនិងមានការរន្ធត់ចិត្តដោយបានក្រលេកមើលទៅក្រោមគ្រែរបស់កូនស្រី ឃើញគ្រូគណិតវិទ្យាកំពុងសម្ងំពួននៅទីនោះ។ គ្រូ ហើយនិងកូនស្រីអាយុ ១៦ឆ្នាំរបស់គាត់បានត្រលប់មកផ្ទះវិញយ៉ាងស្ងាត់ៗ នៅថ្ងៃចុងក្រោយនៃឆមាសសិក្សា។ គាត់ក៏បានចាប់ផ្តើមរកមើលបុរសនោះពេញផ្ទះ ហើយក៏ស្រឡាំងកាំង នៅពេលដែលគាត់រកឃើញបុរសអាយុ ៣៥ឆ្នាំ បានពួននៅក្រោមគ្រែរបស់កូនស្រី។ ម្តាយក៏បានទូរស័ព្ទទៅប៉ូលីស ហើយលោកគ្រូម្នាក់នេះត្រូវបានចាប់ខ្លួន។
កូនស្រី និងគ្រូ បានត្រលប់មកផ្ទះខាងស្រីវិញ ដោយសារតែពួកគេបានគិតថាគ្មាននរណានៅផ្ទះទេ។ ប៉ុន្តែម្តាយបែរជាមកដល់ផ្ទះលឿនមុនហួសពីការគិត។ បន្ទាប់ពីម្តាយបានឃើញគ្រូនោះនៅក្រោមគ្រែ ម្តាយស្ទើរតែប្រែជាឆ្កួតទៅហើយ។ គ្រូនោះត្រូវចាប់ខ្លួន និងសួរចម្លើយអស់រយៈពេលជាច្រើនម៉ោង។ ប៉ុន្តែគេនៅមិនទាន់អាចកំនត់ហេតុផលជាក់លាក់ណាមួយសោះពីទង្វើររបស់គាត់ដែលពួននៅក្រោមគ្រែ៕