រូបភាព​ឧកញ៉ា​ជំនួញ​ឈើ​ព្រៃ ល្បីល្បាញ​ក្នុង​ថ្ងៃ​រៀបការ ទទួលរង​ការវាយប្រហារ​ច្រើនជាង ពាក្យ​សរសើរ​

, , Leave a comment

19-5-2015 (1)

19-5-2015

​រាជធានី​ភ្នំពេញ : ឧកញ៉ា​ដែល​កម្រ​លេចមុខ​ក្នុងសង្គម ហើយ​ជា​អ្នកមាន​ទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភ ក្នុង​ជំនួញ​ឈើ​ដ៏​ធំ​នៅ​កម្ពុជា កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ពិសេស​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈដែល​ឃើញ​រូបភាព​របស់គាត់​ក្នុង​មង្គលការ​។ ភាពល្បីល្បាញ​នេះ​ត្រូវបាន​បណ្តាញ​សង្គម​មួយ​ឈ្មោះ HD Funny Clip បាន​យក​រូបភាព​មក​បង្ហោះ​ដោយ​ដាក់​ចំណងជើង​ថា ៖«​នៅចាំ​លោក ឧកញ៉ា ទ្រី ភាព​ទេ (​ឪ​យក្ស​តូច​)! ប្រពន្ធ ក្មេង​អាយុ​១៩​ឆ្នាំ ខ្ចី​ល្វក់​តែម្ដង​ហើយ​ពូ​»​។​

 

​គ្រាន់តែ​រូបភាព​ទាំងនេះ​បង្ហោះ​ភ្លាម​មាន​អ្នក​រិះគន់ និង​ស​សើរ​នូវ​ជោគវាសនា គូ​ភរិយា​របស់ ឧកញ៉ា ទ្រី ភាព ដោយមាន​អ្នក​បញ្ចេញមតិ​ថា “​គ្មាន​នរណា ចង់បាន​ប្រពន្ធ​ចាស់​ទេ កុំ​ឆ្ងល់​ពេក សាក យើង​មាន រក​ក្មេង​ដូច​តែ​គ្នា​ហ្នឹង ”…. “​ធ្វើយ៉ាងណា​ក៏​មិន​ដូច​គេ​ដែរ ព្រោះ​អត់ ឈើ​កាប់​លក់​ដូច​គាត់ ” លុយ​មិនអាច ទិញ​អ្វីៗ​គ្រប់យ៉ាង​នៅលើ​លោក​នោះទេ តែ​អ្វីៗ​គ្រប់យ៉ាង​នៅលើ​លោក​៩៩.៩ ភាគរយ ត្រូវបាន​លក់​ដោយសារ​លុយ​”… អ្នកខ្លះ​ទៀត​បាន​រិះគន់ថា “​ធ្វើបុណ្យ​បាន បុណ្យ សាង​បាប​បាន​បាប បុគ្គល​ចាស់ ហើយ​រក​ភា​រិ​យា​អាយុ​ស្មើនឹង​កូន គឺ​នាំ​ឲ្យ ខ្លួន​វិនាស​… ឱវាទ​របស់​ព្រះពុទ្ធ បុរស គ្រប់រូប​គួរ​ចៀសវាង​… បើ​យើង​សាប ព្រោះ​ខ្យល់ បានមក​វិញ ព្យុះសង្ឃរា​។​

 

​បើទោះជា​មាន​រូបភាព​ម​ង្គ​ល​ការ​អ្នក ឧកញ៉ា ទ្រី ភាព ត្រូវបាន​ទំនាក់ទំនង​សង្គម ដ៏​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នេះ​ក៏ដោយ ប៉ុន្ដែ​គេ​ក៏​ពុំ​ដឹងថា នារី​ដ៏​ស្រស់​សោភា រូបនេះ ជា​ភរិយា​បន្ទាប់ ឬក៏​ជា​ភរិយា ពេញសិទ្ធិ​នៅឡើយ​ទេ ខណៈ​ពុំមាន​ប្រភព ជាក់លាក់​ណាមួយ​បញ្ជាក់ថា អ្នកឧកញ៉ា ទ្រី ភាព ត្រូវបាន​ផ្ដាច់ចំណង​អា​ពា​ហ៍ ពិពាហ៍​ជាមួយ​ភរិយា​មុន​នោះ ?

 

​គួររំលឹកថា កន្លងមក កូនប្រុស​របស់​ឧកញ៉ា ទ្រី ភាព ធ្លាប់មាន​ជម្លោះ​ជាមួយនឹង​កូន​ឧកញ៉ា ឌួង ងៀប ល្បី​ពេញ​ផ្ទៃ​ប្រទេស បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កូន​ឧកញ៉ា ឌួង ងៀប បញ្ជូនទៅ​សាលា ដំបូង​ហើយ​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់ ពន្ធនាគារ​បណ្ដោះអាសន្ន ។ ក្នុងនោះ​កូនអ្នកមាន​អំណាច​ទាំង​២​នាក់​ប៉ះគ្នា មានមតិ​ជាច្រើន​បាន​លើកឡើងថា កូន​ឧកញ៉ា ទ្រី ភាព ជា​អ្នកលេង ហើយ​កូន​ឧកញ៉ា ឌួង ងៀប ជា​អ្នក​មែន​។  ការបញ្ចេញមតិ​ទាំងអស់នេះ​បានលើកឡើង​ថា បញ្ហា​ជីវិត​ឯកជន​របស់​មនុស្សម្នា​ក់ៗ តែងតែ មាន​គ្រាន់តែ​ស្របតាម​ច្បាប់ធម្មជាតិ ច្បាប់​រដ្ឋ ឬ​កម្រិត​ថ្លៃថ្នូរ ខ្ពង់ខ្ពស់​បែបណា នោះ​អាស្រ័យទៅលើ​សាមីខ្លួន ព្រោះ​រឿង ល្អ​និង​អាក្រក់​មានតែ​សាមីខ្លួន​ទេ ដែល​បានដឹង និង​ឆ្លងកាត់​ការរិះគន់​នោះ​៕

  19-5-2015 (2) 19-5-2015 (3) 19-5-2015 (4) 19-5-2015 (5)

 

Leave a Reply

(*) Required, Your email will not be published