លក្ខណៈ​កម្សោយ​ទាំង​៧​ចំណុច​របស់​មេដឹកនាំ​

, , Leave a comment

Pressurebad+leadership

​តើ​លោកអ្នក​ធ្លាប់​ដែលមាន​អារម្មណ៍​ថា អ្នកដឹកនាំ​របស់លោក​អ្នក​គឺជា​មនុស្ស​ដែល​ពិបាក​ធ្វើការ​ជាមួយ​ដែរ ឬទេ​? ពិតណាស់ រឿងនេះ​គឺជា​រឿង​ដ៏​សាមញ្ញ​ទៅហើយ សម្រាប់​មនុស្ស​ដែលមាន​ការងារ​នៅតាម​ការិយាល័យ​នៃ​ក្រុមហ៊ុន ស្ថាប័ន និង​អង្គភាព​ផ្សេង​។ ថ្ងៃនេះ សារព័ត៌​មានកំណើត​សូម​បង្ហាញ​នូវ​គុណវិបត្តិ​នៃ​មេដឹកនាំ ឬ​អ្នកគ្រប់គ្រង​របស់​អ្នក​គឺជា​មេដឹកនាំ ឬ​អ្នកគ្រប់គ្រង​ដ៏​ខ្សោយ​៖

 

១-​ក្រុម​តែងតែ​រង​ការឈឺចាប់​ដោយសារ​ការធ្វើការងារ​ហួស​
​មហិច្ឆតា ធំ​គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​អ្នកដឹកនាំ​ដែល​ជោគជ័យ​។ ប៉ុន្តែ​បើសិនជា​អ្នក​បង្ខំ​ការងារ នោះ​ពេក វា​មានន័យថា លោកអ្នក​មិនចេះ​ប្រើ​ធនធាន​ដែល​ខ្លួន​មាន​ឡើយ​។

 

២-​មិន​ហ៊ាន​សម្រេចចិត្ត​
​ភាពស្ទាក់ស្ទើរ​គឺជា​សត្រូវ​ដ៏​ធំ​នៃ​ភាពជោគជ័យ ប៉ុន្តែ​មិនមែន​មានន័យថា លោក​អ្នកជា​មនុស្ស ព្រហើន​ឡើយ​។ ជា​អ្នកដឹកនាំ​គេ អ្នក​មិនត្រូវ​រងចាំ​រហូតដល់​នាទីចុងក្រោយ ហើយ​និយាយថា ពួកយើង​គ្មាន​ជម្រើស​ទេ ពួកយើង​ត្រូវតែ​ធ្វើ​វា​។

 

៣-​អ្នក​មិន​ផ្ដល់​ការពន្យល់​គ្រប់គ្រាន់​
​អ្នក​តែងតែ​ចង់បាន​ឲ្យ​អ្នកក្រោមបង្គាប់​របស់​អ្នកធ្វើ​ឲ្យ​បានសម្រេច​នូវ ការងារ​ទាំងឡាយ ប៉ុន្តែ ពេលខ្លះ​លោកអ្នក​មិនបាន​បង្រៀន ឬ​ពន្យល់​ឲ្យ​បានច្បាស់លាស់​នូវ​អ្វីដែល​អ្នក​ចង់​បានទេ​។ នេះហើយ​គឺជា​ចំណុចខ្សោយ​របស់​មេដឹកនាំ​ទាំងឡាយ​។

 

៤-​និយាយ​មើលងាយ​ក្រុមការងារ​ក្នុង​ទីសាធារណៈ​
​ការនិយាយ បង្អាប់ ឬ​មើលងាយ​សមាជិក​ក្រុម​របស់​លោកអ្នក ក្នុង​ទីសាធារណៈ​គឺជា​ចំណុច​ដ៏ អាក្រក់​បំផុត​ដែល​អ្នកដឹកនាំ​មិនត្រូវ​ធ្វើ​ឡើយ​។ បើសិនជា​លោកអ្នក​ចង់​ឲ្យ​ពួកគេ​កែប្រែ​ឥរិយាបថ​របស់​ពួកគេ អ្នក​គួរតែ​ស្វែងរក​ទី​កំបាំង​ណាមួយ ប្រសើរ​ជាជាង​ការនិយាយ​ជា​សាធារណៈ​។

 

៥- ធ្វើការ​ប្ដេជ្ញាចិត្ត ប៉ុន្តែ​អត់​មាន​សកម្មភាព​ធ្វើ​ឲ្យ​បានសម្រេច​
​ការ​បេ្ដ​ជ្ញា​ចិត្ត​គឺជា​រឿង​សំខាន់ ក្នុងការ​ធ្វើ​ឲ្យ​បានសម្រេច​នូវ​គោលដៅ​ដែល​អ្នកដឹកនាំ​ត្រូវ​នាំ សមាជិក​របស់ខ្លួន​ទៅ ប៉ុន្តែ​បើសិនជា​ការប្ដេជ្ញា​ទាំងនោះ​មិនមាន​សកម្មភាព​គាំទ្រ ដើម្បី​ធ្វើ​ឲ្យ​បានសម្រេច​ទេនោះ វា​គ្រាន់តែ​ជាការ​សន្យា​ខ្យល់​តែប៉ុណ្ណោះ​។

 

៦-​បញ្ជា​មនុស្ស​ឲ្យ​ធ្វើ​ការងារ​រឿង​ដដែល​
​វា​ហាក់ ដូចជា​រឿង​ល្អ​ដែរ ព្រោះ​លោកអ្នក​អាច​នឹងមាន​ជម្រើស​ច្រើន ប៉ុន្តែ​សមាជិក​របស់​អ្នកនឹង​ខឹង នៅពេលដែល​ពួកគេ​ដឹង​ពី​រឿងនេះ ព្រោះ​អ្នក​បាន​ទាញ​គេ​ចេញពី​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។

 

៧-​មិន​ផ្ដល់​មតិ​រិះគន់​ស្ថាបនា​ដ៏​ស្មោះត្រង់​
​ដោយ​មិន​ចង់​ឲ្យ​អ្នកដទៃ​ឈឺចាប់ លោកអ្នក​មិន​ហ៊ាន​ផ្ដល់​ការរិះគន់​ស្ថាបនា​ដ៏​ស្មោះត្រង់​ទៅ ពួកគេ​ទេ​។ នេះ​គឺជា​រឿង​មួយ​ដែល​លោកអ្នក​មិនគួរ​ធ្វើ​ទេ ព្រោះ​មនុស្ស​ធម្មតា​អាចមាន​អារម្មណ៍​បែបនេះ​បាន ប៉ុន្តែ​អ្នក​មិនមែនជា​មនុស្ស​ធម្មតា​ទេ អ្នក​គឺជា​អ្នកដឹកនាំ ដូច្នេះ​អ្នក​ត្រូវតែ ធ្វើ​វា កុំ​ខ្លាច​អ្នកដទៃ​ឈឺចាប់ ព្រោះ​វា​ជា​រឿង​ពិត​៕

 

Leave a Reply

(*) Required, Your email will not be published