រាជធានីភ្នំពេញ : ត្បិតតែវិស័យទេសចរណ៍ គឺជាឧស្សាហកម្មគ្មានផ្សែងបំពុលនូវបរិស្ថាន ដូចឧស្សាហកម្មធន់ធំក៏ដោយក៏វាជាប្រភពចំណូលមួយដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែអ្វីទាំងអស់នេះ ត្រូវបាន ឈានទៅកាន់ភាពវិនាសហិនហោច ដោយភាពកង្វក់ពោរពេញទៅដោយកាកសំណល់ស្អុយរលួយពីការបរិភោគចំណី អាហារ និងកាកសំណល់រឹង ឬប្លាស្ទិក ដែលបានវេចខ្ចប់ចំណីអាហារទាំងនោះត្រូវបានទេសចរណ៍ម្ចាស់ស្រុកចោលពាសវាលពាសកាល គ្មានសណ្ដាប់ធ្នាប់ និងមិនចេះទទួលខុសត្រូវចំពោះអនាម័យការហូបចុករបស់ខ្លួន។
សារទាំងអស់នោះ ត្រូវបានបណ្តាញសង្គមមួយឈ្មោះ Heng Ly យកមកបង្ហាញ ដើម្បីបង្ហាញឲ្យអាជ្ញាធរនៃខេត្តព្រះសីហនុមេត្តាពិនិត្យមើលឆ្នេរសមុទ្រដែលពិភពលោកទទួលស្គាល់ថា ស្រស់ស្អាតនោះផង។ ក្រោយពេលដែលរូបភាពបានបង្ហាញជាសាធារណៈត្រូវបានប្រិយមិត្តចែករំលែករហូតដល់២៨២តំណរ។
ជុំវិញករណីនេះតើប្រិយមិត្តមានទស្សនៈបែបណាចំណោទបញ្ហាខាងលើនេះ?