រាជធានីភ្នំពេញ : នេះជាលើកទីមួយហើយសម្រាប់តារាសម្តែងកញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ No More ដែលជាតារាមានក្តីក្លាហានក្នុងការសារភាពជាសាធារណៈថា ៖«នាងកំពុងតែតៀមខ្លួនលះបង់ព្រហ្មចារីយ៍ ឲ្យប្រុសៗដល់ទៅ៣-៤នាក់ ក្នុងពេលឆាប់ៗនេះ។
តារាស្រីវ័យក្មេងរូបស្រស់សោភាកញ្ញា No More បានបង្ហើបប្រាប់ទាំងអៀនខ្មាស់ថា ៖«សម្រាប់ការសម្តែងរឿង”ព្រហ្មចារីយ៍” នេះគឺជាលើកទី១ ហើយដែលនាងសម្តែង ព្រោះរឿងមួយនេះខ្ញុំមានអារម្មណ៍ថា រឹងខ្លួនខ្លាំងណាស់ ទម្រាំតែថតរឿងនេះចប់ គឺវាពិតជាពិបាកខ្លាំងណាស់ ហើយអ្វីដែលខ្ញុំកាន់តែមានការខ្មាស់អៀនទៀតនោះ គឺមានឈុតស្នេហារោលរាល ឱបរឹតបុរសៗមិនតិចទេ ភាគច្រើនតម្រូវឲ្យអ្នកសម្តែងលេងឲ្យដូចរឿងមែនទែន ធ្វើឲ្យនាងមានការអៀនខ្មាសច្រើនខ្លាំង។
ជាងនេះទៅទៀតបើតាមការបង្ហើបត្រួសៗពីកញ្ញា No More បានបង្ហើបឲ្យដឹងទៀតថា រឿង “ព្រហ្មចារីយ៍” វគ្គទី២ គឺមានឈុតសាហាវជាងនេះទៀត ហើយត្រូវសម្តែង ជាមួយតួប្រុសដល់ទៅ៣-៤ នាក់អ្នកឯណោះ ប៉ុន្តែជីវិតជាអ្នកសម្តែង គឺត្រូវតែធ្វើឲ្យដូចធាតុពិត…»។
គ្រាន់តែបានឮប្រកាសរបស់កញ្ញា No More ភ្លាមៗ ធ្វើឲ្យទស្សនិកជនប្រហោងពោះធ្លុង ចំពោះការលះបង់ខ្លួនប្រាណ និង ព្រហ្មចារីយ៍ដែលកញ្ញា No More បានរៀបរាប់ប្រាប់មហាជនតាមបណ្តាញសង្គមរបស់នាងផ្ទាល់។ តែផ្ទុយទៅវិញគឺគ្រាន់តែជាឈុតឆាកនៃការសម្តែងរបស់កញ្ញានៅក្នុងរឿង “ព្រហ្មចារីយ៍” តែប៉ុននោះ ពោលគឺមិនមែនជាការពិតនោះទេ។ កញ្ញា No More បាននឹងកំពុងត្រៀមខ្លួនក្នុងការថតរឿងព្រហ្មចារីយ៍វគ្គ២ ព្រោះរឿងនេះជារឿងបែបអប់រំយុវវ័យ ជាពិសេសយុវតីកុំឲ្យភ្លើតភ្លើន បូជារូបកាយមុនថ្ងៃរៀបការ។ គួរបញ្ជាក់ដែរថា ក្នុងការថតវគ្គ១ No More ជាតួអង្គឯក៕
រឿង ព្រហ្មចារី ឆ្លុះបញ្ចាំងពីជីវិតរបស់យុវវ័យនៅក្នុងសង្គមបច្ចុប្បន្ន
Posted by Komneut Thmey News on Thursday, 13 November 2014