ករណី​ប្លន់​អ្នកលក់​មាស​នៅ​ខេត្តសៀមរាប ប៉េអឹម​ចាប់បាន​ជនរងគ្រោះ​យកមក​ផ្សាយ​តាម​សារព័ត៌មាន​

, , Leave a comment

Screenshot 2015-05-18 11.20.33

​ខេត្តសៀមរាប : ក្រោយពី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ចំនួន​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង AK និង​កាំភ្លើងខ្លី បាន​ចូល​ប្លន់​ប្រជាពលរដ្ឋ (​អាជីវករ​រកស៊ី​លក់​មាស និង​ប្តូរប្រាក់​) នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប យកលុយ​អស់​៦៥០០០​ដុល្លារ គ្រឿងអលង្ការ​មួយចំនួន កាលពី​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

 

​បន្ទាប់ពី​សេចក្តី​ព័ត៌មាន​នេះ ត្រូវបាន​បើកទូលាយ​ជា​សាធារណៈ​តាម​បណ្តាញ​ព័ត៌មាន​រួចមក បណ្តាញ​សង្គម​មួយ​ឈ្មោះ “​ផែង វ​ណ្ណះ​” បាន​រិះគន់​ចំពោះ​ករណី​ខាងលើនេះ​ថា ៖« ករណី​ប្លន់​អ្នកលក់​មាស​នៅ​ខេត្តសៀមរាប ប៉េអឹម​ចាប់បាន​ជនរងគ្រោះ​យកមក​ផ្សាយ​តាម​សារព័ត៌មាន​»​។​

 

​គួរ​រំ​ឮ​ក​ដែរ​ថា ករណី​ក្រុមចោរប្លន់​ប្រដាប់​ដោយ​កាំភ្លើង AK និង​កាំភ្លើងខ្លី បាន​ចូល​ប្លន់​ប្រជាពលរដ្ឋ (​អាជីវករ​រកស៊ី​លក់​មាស និង​ប្តូរប្រាក់​) នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប យកលុយ​អស់​៦៥០០០​ដុល្លារ គ្រឿងអលង្ការ​មួយចំនួន​។ ក្នុងនោះ​ក្រុមចោរ​បានធ្វើ​សកម្មភាព  គាស់​បង្អួច​ចូល​ភ្ជង់​ម្ចាស់ផ្ទះ ចង​គំរាម​យកលុយ និង​គ្រឿងអលង្ការ​។​

 

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ ខាន់ ឡៃ​សាង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ផ្លោក សុធា​រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ បុខ​របរ​លក់​មាស និង​ប្តូរប្រាក់ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាត់​បង់លុយ​៦៥០០០​ដុល្លា និង​គ្រឿងអលង្ការ​មួយចំនួនទៀត​។​

 

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ កម្លាំង​ស្រាវជ្រាវ​បទល្មើស ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​៕

 

 

Leave a Reply

(*) Required, Your email will not be published