រាជធានីភ្នំពេញ : លោក ប៉ែន ចំរុង តារាសម្ដែង និងជាពិធីករ កំពុងតែទទួលបានការគាំទ្រពីទស្សនិកជន ឥឡូវនេះលោកបានចាប់យកជំនាញមួយទៀត គឺច្រៀងក្នុងពិធីកាត់សក់នៅតាមពិធី មង្គលការ។ ក្នុងគណនីយហ្វេសបុករបស់អ្នកនាង ខាត់ សុឃីម បានសរសេរថា "លោក ប៉ែន ចំរុង ចេះលេងកាត់សក់ហើយ"។ តាមរយៈការបង្ហាញជាមួយនឹងរូបភាពដែលលោក ប៉ែន ចំរុង បានចាប់ជាដៃគូរច្រៀងជាមួយអ្នកនាង ខាត់ សុឃីម ក្នុងកម្មវិធីមង្គលការមួយ ដែលមើលទៅសកម្មភាពរបស់លោក ពិតជាកំប្លុកកំប្លែងគួរឲ្យអស់សំណើចណាស់៕