
ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថាកាលពីម៉ោងប្រមាណ ៩ កន្លះ យប់ ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០១៥នេះ អគ្គិភ័យ បានឆាបឆេះ
ផ្សារឆ្លូង ស្ថិតក្នុង ទីរួមស្រុកឆ្លូង ខេត្តក្រចេះ ដ៏សន្ធោ សន្ធៅ ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ច កំពុងចេញ ប្រតិបត្តិការពន្លត់យ៉ាងញាប់ដៃញាប់ជើង។
លោក ឌួង សុភី អធិការនគរបាលស្រុកឆ្លូង ខេត្តក្រចេះ បានថ្លែង ប្រាប់អ្នក កាសែត ថា បន្ទាប់ពីអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ ទឹក អស់ ជាច្រើនជើងរួម ជាមួយ ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចជួយពន្លត់ អគ្គិភ័យ ដែលឆាបឆេះផ្សារឆ្លូង ស្ថិត ក្នុងស្រុកឆ្លូង បានរលត់ទាំងស្រុងវេលា ម៉ោង ១០កន្លះយប់ខែឆ្នាំដដែល។
បើតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាមូលហេតុនៃការឆាបឆេះបង្កឡើងពី ការផ្ទុះកំប៉ុងហ្គាសឆេះផ្ទះអាជីវករលក់គ្រឿងបាញ់ថ្នាំនៅជាប់នឹងផ្សារហើយក៏ រាលដាលដល់ផ្សារតែម្តង ដែលបង្កឲ្យឆេះខូចខាតតូបលក់ដូរប្រមាណជា ២០ ទៅ៣០តូបហើយកុំតែមានអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ ទឹកអស់ជាច្រើនជើងរួម ជាមួយ ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចជួយ ពន្លត់ អគ្គិភ័យកុះអីប្រហែលឆេះច្រើន ជាង នេះជាមិនខាន៕