មនុស្ស​ថើប​គ្នា ដើម្បី​អ្វី​!

, , Leave a comment

18-2-2015

​នៅតាម​តំបន់​នានា​នៃ​តំបន់ ប៉ា​ស៊ី​ហ្វ្រិ​ក ភាគខាងត្បូង និង​អាហ្វ្រិក មនុស្ស​ទើបតែ​បានដឹង អំពី​ការ​ថើប​គ្នា នៅ​ទស្សវត្សរ៍​ឆ្នាំ ១៧០០ កន្លងទៅ​។ យើង​មិនដឹង​ទេ​ថា តើន​រណា​ជាម​នុស្ស​មុនដំបូង ដែល​បានចាប់ផ្តើម​ថើប​គ្នា ប៉ុន្តែ​ការលើកឡើង​ដំបូង​គេ អំពី​ការ​ថើប​គ្នា គឺមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា នៅក្នុង​អំឡុង​ឆ្នាំ ១៥០០ មុន​គ្រឹ​ស្ត​សករាជ​។ ទន្ទឹមនឹងនោះ ជនជាតិ​ក្រិ​ក និង​រូ​ម៉ាំង ក៏ត្រូវ​បាន​គេ​ដឹងថា បាន​ថើប​គ្នា ផងដែរ​។​

 

​គេ​សង្កេតឃើញថា ស្វា​ឪ​ប្រភេទ ជី​ម និង​ស្វា​ឪ​ប្រភេទ ហ្គឺ​រី​ឡឺ ថើប​គ្នា ជា​សញ្ញា​បង្ហាញ​ពី​សេចក្តីស្នេហា ឬ​ជា​ផ្នែក​មួយ​នៃ​ការរួម​សង្វាស​គ្នា​។ ប៉ុន្តែ​សត្វលោក​ភាគច្រើន មាន​វិធី​ផ្សេងៗ​ពីគ្នា ក្នុងការ​បង្ហាញ​សេចក្តីស្រឡាញ់​។​

 

​យោងតាម​ការវិភាគ បាន​បញ្ជាក់ថា មនុស្ស ប្រហែលជា​ចាប់ផ្តើម​ថើប​គ្នា តាមរយៈ​ការ​ហិត ឬ​ត្រដុស​ច្រមុះ ហើយ​បន្ទាប់មក បាន​រំកិល​ដល់​មាត់ ដែលជា​កន្លែង​រំញោច​អារម្មណ៍​ផ្លូវភេទ កាន់តែ​ពុះកញ្ជ្រោល​៕

18-2-2015 (1)

 

Leave a Reply

(*) Required, Your email will not be published