តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​បុរស​មិនអាច​មានកូន​បាន​?

, , Leave a comment

10_food_kill_sex_drive

​មូលហេតុ​ភាគច្រើនបំផុត ដែល​ធ្វើ​ឲ្យ​បុរស​មិនអាច​មានកូន​បាន​នោះ​គឺ​រួមមាន ផលិតផល​នៃ​មេជី​វិត​ឈ្មោល មិនមាន​ភាពប្រក្រតី បញ្ហា​នៃ​ការបញ្ជូន​របស់​មេជី​វិត​ឈ្មោល ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​។ ខាងក្រោម​នេះ​គឺជា​បំណកស្រាយ​នៃ​បញ្ហា​ទាំងឡាយ សារព័ត៌​មានកំណើត​ថ្មី ចង់បង្ហាញ​លោកអ្នក​ដែលជា​កត្តា​ធ្វើ​ឲ្យ​បុរស​គ្មាន​កូន ៖

 

-​ផលិតផល​មិន​ប្រក្រតី​នៃ​មេជី​វិត​ឈ្មោល : មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​ដែល​តែង​កើតមាន ជាទូទៅ បំផុត​នៃ​ភាពមិន​អាចមាន​កូនរ​បស់​បុរស គឺជា​លទ្ធផល​នៃ​ដំណើរការ​ផលិត​នៃ​មេជី​វិត​ឈ្មោល​នៅក្នុង​ពងស្វាស ប្រសិនបើ​ទ្រង់ ទ្រាយ និង​រចនាសម្ព័ន្ធ​រប​ស់មេ​ជីវិត​ឈ្មោល ត្រូវ​បានទទួល​ការរំខាន​នោះ មេជី​វិត​ទាំងនោះ និង​មិន អាច​ជួប​និង​អូវុល​បាន​នោះទេ​។​

 

-​កំហាប់​មេជី​វិត​ឈ្មោល​មាន​កម្រិត​ទាប : ស្ថានភាព​នេះ​ត្រូវបាន​កំណត់ ដោយ​ចំនួន​នៃ​មេជី​វិត​ឈ្មោល មាន​ចំនួន​១០​លាន ឬ​តិចជាង​នេះ​នៅក្នុង​ទឹកកាម​១០​មី​លីត្រ​។ ចំនួន​នៃ​កំហាប់​មេជី​វិត​ឈ្មោល​ជាធម្មតា គឺមាន​ច្រើនជាង ឬ​ស្មើរ នឹង​២០​លាន​មេជី​វិត​ឈ្មោល​នៅក្នុង​ទឹកកាម​២០​មី​លីត្រ​។​
-​ការ​រាំងខ្ទប់​នៃ​ដំណើរ​ការបញ្ជូន​មេជី​វិត​ឈ្មោល : ឧបសគ្គ​ដែល​កើតមានឡើង នៅក្នុង​បំពង់​ដែល​ជួយ​ដឹកនាំ​មេជី​វិត​ឈ្មោល​អាច​ចេញពី​ពងស្វាស ទៅកាន់​លិង្គ គឺអាច​បណ្តាល​ឲ្យ​មិនមាន​មេជី​វិត​ទាល់តែសោះ នៅក្នុង​ទឹកកាម​ដែល​ត្រូវ​បាញ់​បញ្ចេញ​។​

 

-​ការ​ហើម​ពងស្វាស : វា​ជា​ស្ថានភាព​មួយ​ដែល​សរសៃ​វ៉ែន​នៅលើ​ពងស្វាស​ត្រូវ​រីក​ធំ ហើយ​នៅពេល​វា​កើតមាន នៅលើ​ស្រោម​ពងស្វាស វា​អាច​ការពារ​នូវ​ភាព​ត្រជាក់​របស់​ពងស្វាស​។ ហើយ​បញ្ហា​នេះ​នឹង​អាចឈាន​ឲ្យ​មានការ​កាត់បន្ថយ​នៃ​មេជី​វិត​ឈ្មោល​និង​ការធ្វើ​ចលនា​របស់​វា​។​

 

-​ការរីកលូតលាស់​រប​ស់ពង​ស្វាស​មិនបាន​ត្រឹមត្រូវ​ល្អ : វា​កើតមាន​នៅពេលដែល​ពង​ស្វាស​មួយ ឬ​ទាំងពីរ​មិន បាន​ធ្លាក់​ចេញ ពី​ក្នុង​ពោះ​ទៅក្នុង​ស្រោមពង​ស្វាស ក្នុងអំឡុងពេល​នៃ​ការវិវត្ត​ន៏​របស់​គ៌​ត​។ ដោយសារតែ​ពងស្វាស​ត្រូវបាន​ប្រឈម​នឹង​សីតុណ្ហភាព រាងកាយ​ខាងក្នុង​ខ្ពស់ បើ​យើង​ធ្វើការ​ប្រៀបធៀប​និង​សីតុណ្ហភាព ដែល មាននៅ​ក្នុង​ស្រោម​ពងស្វាស ឃើញថា​ផលិតផល​របស់​មេជី​វិត​ឈ្មោល អាច​នឹងត្រូវ​រង​ផលប៉ះពាល់​៕

 

Leave a Reply

(*) Required, Your email will not be published