ពាក់​ស្បែកជើងកែងចោត អាចធ្វើ​ឲ្យ​អារម្មណ៍​ងាយ​ប្រែប្រួល មែន ឬទេ​?

, , Leave a comment

15-5-2015 (1)

ស្ត្រី និង​ស្បែកជើងកែងចោត​ជា​គូ​នឹង​គ្នា ព្រោះ​ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​ជឿជាក់​នៅពេល​បាន​ពាក់​វា​។ ប៉ុន្តែ​ថ្មីៗ​នេះ មាន​ទិន្នន័យ​មួយចំនួន​បានបង្ហាញ ស្ត្រី​ពាក់​ស្បែកជើងកែងចោត​ច្រើន​ប៉ុនណា​អារម្មណ៍​ក៏​នឹង​កាន់តែ​ប្រែប្រួល​ខ្លាំង​ឡើង​ផងដែរ​។ ដូច្នេះ​តើ​ការពាក់​ស្បែកជើង អាច​ជះឥទ្ធិពល​យ៉ាងដូចម្តេច​?

 

​ស្បែកជើងកែងចោទ ជា​របស់​ប្រើប្រាស់​ចាំបាច់​មួយ​សម្រាប់​ស្ត្រី​សម័យថ្មី ប៉ុន្តែ​ស្ត្រី​គួរ​ប្រយ័ត្ន​ផងដែរ​ក្នុង​ការពាក់​ស្បែកជើង​កែង​ខ្ពស់ៗ​នេះ​ដោយសារ​បាតជើង​ជា​ចំណុចរួម​សរសៃប្រសាទ​របស់​អ​វយៈ​ផ្សេងៗ​ជាច្រើន បើ​បាតជើង​ដើរ​ប៉ះ​កម្រាល​ប្រៀបដូចជា​បានធ្វើ​លំ​ហាត់ប្រាណ​អ​វយៈ​ផ្សេង​។ ផ្ទុយទៅវិញ​ស្ត្រី​ដែល​ពាក់​ស្បែកជើងកែងចោត​នឹងត្រូវ​ឈរ​ជំ​ទើត ធ្វើ​ឲ្យ​បាតជើង​មិនបាន​ប៉ះពាល់​ផ្ទៃ​កម្រាល​សព្វ​ចំណុច ដែល​នេះ​ជា​មូលហេតុ​អវយវៈ​មួយចំនួន​មិនបាន​ធ្វើ​ឲ្យ​លំ​ហាត់ប្រាណ ឬ​ធ្វើ​ការមិន​ពេញចិត្ត​លក្ខណៈ​ដែល​វា​អាច​ជះឥទ្ធិពល​ដល់​សុខភាព​ចិត្ត និង​អារម្មណ៍​ផងដែរ​។​

 

​យោងតាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា មនុស្ស​មួយចំនួន​ដើរ​មិន​ពេញ​បាត​ជើងពេល​ពាក់កណ្តាល​ស្បែកជើងកែងចោត ដោយ​អាច​ដើរ​មិន​ពេញ​បាតជើង ឬ​កែងជើង​ម្រាម​មេជើង ដែលជា​ចំណុចរួម​ប្រសាទ​ផ្នែក ខួរក្បាល ភ្នែក ត្រចៀក ចម្រុះ នឹង​ប៉ះពាល់​ផ្ទៃ​កម្រាល​ច្រើនជាង​ផ្នែក​ផ្សេងៗ ជះឥទ្ធិពល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ខួរក្បាល​វៃ ដឹង​អ្វី​បាន​កាន់តែ​ឆាប់រហ័ស ឬ​ទទួល​អារម្មណ៍​ងាយ​ពេក ឬ​អាចធ្វើ​ឲ្យ​ឈឺពោះ​បាន​។​

 

​ក្រៅពី​ធ្វើ​ឲ្យ​អារម្មណ៍​ស្ត្រី​ប្រែប្រួល​ការពាក់​ស្បែកជើងកែងចោត នៅ​អាចធ្វើ​ឲ្យ​ស្ត្រី​កើត ជំងឺ​ពាក់ព័ន្ធ​នឹង​ឆ្អឹង ឬ​សាច់​យាវ ធ្វើ​ឲ្យ​បរិវេណ​កំភួនជើង បរិវេណ​ជើង ខូច​បាន ហើយ​បើ​ដើរ មិន​ប្រយ័ត្ន​ក៏​អាច​ប្រឈម​នឹង​ការកើត​ឧប្បត្តិហេតុ​រងរបួស​ផ្សេងៗ​បាន ប៉ុន្តែ​មិនចាំបាច់​ព្រួយ​ពេក​ទេ ព្រោះ​ស្ត្រី​ដែលមាន​អារម្មណ៍​ប្រែប្រួល​ពេល​ពាក់​ស្បែកជើងកែងចោត គឺ​ទាល់តែ​ពាក់​ស្បែកជើងកែងចោត​រយៈពេល​យូរ និង​ពាក់​ញឹកញាប់ ហើយ​ថែម​ជា​ស្បែក​ដែលមាន​កែង​ចាប់ពី​១​តឹក​ឡើងទៅ​។​

 

​ប្រសិនបើ​អ្នក​មិន​ចង់​បោះ​ស្បែកជើង​ចោត​ចោល ប៉ុន្តែ​ក៏​មិន​ចង់​បំផ្លាញ​សុខភាព​ខ្លួនឯង អ្នក​គួរ​រក​ស្បែកជើង​កែង​ទាបៗ ពាក់​ឆ្លា​ស់នឹង​ស្បែកជើងកែងចោត​ខ្លះ ហើយ​ពេល​ដើរ មិនគួរ​ដើរ​ដោយ​កែងជើង ឬ​ចុងជើង តែ​ម្យ៉ាង​នោះទេ គួរ​ដើរ​ឲ្យ​ឲ្យ​ពេញ​បាតជើង​ទើប​ល្អ​បំផុត​។ ជាពិសេស គួរ​ព្យាយាម​ម៉ាស្សា​បាតជើង ដើម្បី​ជំរុញ​ចុង​ប្រសាទ ឬ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ខ្លះ ក៏​ជួយ​ដល់​សុខភាព​ជើង​ដែរ​៕

 15-5-2015 (2)

 

Leave a Reply

(*) Required, Your email will not be published