យោងតាមការគណនាជំហានបឋមបង្ហាញថា ទិន្នន័យដែលគេបង្ហោះនៅលើអ៊ីនធឺណិតទាំងអស់ ប្រសិនបើគេផ្ដិតនៅលើក្រដាសទំហំ A4 (៨គុណ១១ អ៊ីញ) គេត្រូវប្រើក្រដាស១៣៦ ពាន់លានសន្លឹក។ ដូចនេះ ប្រសិនបើគេលាតក្រដាសទាំងនោះមានចម្ងាយជាង ១,៣ ម៉ឺនគីឡូម៉ែត្រ។ លោក George Harwood និងលោក Evangeline Walker ជានិស្សិតសាកលវិទ្យាល័យ Leicester ប្រទេសអង់គ្លេស បានព្យាករណ៍តួលេខខាងលើ ដោយវាស់គេហទំព័ររបស់ Wikipedia មុនគេ ដែលត្រូវប្រើក្រដាសជាង ៧០ លានសន្លឹក។
អស់លោកទាំងពីររូបវាយតម្លៃថាគេហទំព័រទាំងអស់ដែលគេបង្ហោះនៅលើអ៊ីនធឺណិតមានចំនួន ៤,៥ ពាន់លានគេហទំព័រ (web pages)។ ក្រដាសត្រូវបានផលិតចេញអំពីរុក្ខជាតិ និងតិណជាតិតូច។ ប្រសិនបើគេចង់ផលិតក្រដាស ១៣៦ ពាន់លានសន្លឹក គេត្រូវការរុក្ខជាតិតូចនិងធំចំនួន ១៦ លានដើម។ ចំនួននេះលើសរុក្ខជាតិដែលដុះនៅទូទាំងទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក៕ Heng Ly
ប្រភព៖ Business Insider