បច្ចេកទេសធ្វើសង្គ្រាមរបស់អង់គ្លេស ទៅថ្ងៃអនាគត កាន់តែទំនើប ព្រោះអាចមើលឃើញសមរភូមិប្រយុទ្ធបានគ្រប់ទីកន្លែងមេបញ្ជាការកងទ័ព ត្រូវប្រើប្រាស់វ៉ែនតាបច្ចេកវិទ្យា 3D ដើម្បីមើលទីតាំងប្រយុទ្ធទាំងស្រុង និង អាចបញ្ជាកងទ័ពបានគ្រប់ទីកន្លែងទាំងអស់ទៅថ្ងៃអនាគត ការដឹកនាំធ្វើសង្គ្រាម លែងធ្វើដូចមុនទៀតហើយ ពោលគឺមិនមិនចាំបាច់ទៅដល់ទីកន្លែងសមរភូមិប្រយុទ្ធដោយផ្ទាល់នោះទេ។
ផ្អែកលើគម្រោងថ្មីរបស់មេបញ្ជាការកងទ័ពអង់គ្លេស គេអាចបញ្ជាទៅកាន់ទាហានដែលកំពុងប្រយុទ្ធនៅក្នុងសមរភូមិដោយប្រើប្រាស់បច្ចេកវិទ្យា 3D ដែលអាចមើលឃើញពីស្ថានភាពទាំងស្រុងនៅក្នុងសមរភូមិប្រយុទ្ធ។ លើសពីនេះទៅទៀតបច្ចេកវិទ្យាថ្មីនេះផ្ដល់នូវគន្លឹះយុទ្ធសាស្ត្រដើម្បីវាយប្រហារលើដៃគូបានយ៉ាងច្បាស់ៗ និង មានប្រសិទ្ធភាពបំផុត។
បច្ចេកវិទ្យា BAE System បង្កើតឡើងដោយសាកលវិទ្យាល័យ Birmingham University ហើយត្រូវបានឌីហ្សាញឡើងជាគំរូរួចជាស្រេច ហើយគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅ៥ ឆ្នាំ ខាងមុខ ។ បច្ចេកវិទ្យា 3D ថ្មីនេះ ត្រូវបានគេសង្ឃឹមថាអាចនឹងត្រូវបានប្រើដើម្បីដោះស្រាយកុបកម្ម និងការទប់ទល់នឹងការវាយប្រហារភេរវកម្មផ្សេងៗ។
ទាហានបច្ចេកទេសផ្នែកកុំព្យូទ័រ ត្រួតពិនិត្យមើលទីតាំងប្រយុទ្ធ និង ស្ថានភាពនៅជុំវិញសមរភូមិពីចម្ងាយបច្ចេកវិទ្យា BAE System គឺជាលក្ខណៈ វីដេអូ 3D ប្រើរួមជាមួយវ៉ែនតា បំពាក់ដោយបច្ចេកវិទ្យា 3D ដូចគ្នាដែលអាចឲ្យមេបញ្ជាការកងទ័ពមើលឃើញទិដ្ឋភាពទាំងមូលនៅចំពោះមុខរបស់ពួកគេ គឺដូចទៅនឹងអ្វីដែលអ្នកធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្ត។ បច្ចេកវិទ្យានេះក៏ត្រូវបានបំពាក់លើយន្តហោះចម្បាំងផងដែរ សម្រាប់ពិនិត្យមើលទីតាំងវាយប្រហារពីចម្ងាយនៅប៉ុន្មានទសវត្សខាងមុខ៕ Heng Ly
ប្រភព៖ dailymai