ដើម្បីឲ្យធ្មេញសស្អាត មនុស្សយើងគ្រប់ៗគ្នាតែងតែប្រើប្រាស់ច្រាសដុសធ្មេញយកមកដុសធ្មេញ។ ប៉ុន្តែអ្នកដឹងដែរឬទេថា ច្រាសដុះធ្មេញក៏ជាបណ្ដុំនៃមេរោគ និងបាក់តេរី ដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេ ដែលអាចឆ្លងចូលទៅក្នុងខ្លួនរបស់យើង នៅពេលដែលយើងដុះធ្មេញ ដែលអាចជះប៉ះពាល់ដល់សុខភាពរបស់យើងដោយមិនដឹងខ្លួនទៀតផង។ ដូច្នេះយើងចាំបាច់ត្រូវតែសម្អាតច្រាសដុះធ្មេញ និងបរិវេណ នៅក្នុងបន្ទប់ទឹករបស់អ្នកជាប្រចាំដោយអនុវត្តតាមវិធីងាយៗ ខាងក្រោមនេះ៖
-ត្រូវដុះលាងច្រាសដុះធ្មេញនៅរៀងរាល់ពេលដែលអ្នកប្រើប្រាស់រួចជាមួយនឹងទឹកដោយប្រើប្រាស់មេដៃរបស់អ្នកញីចុះឡើងចុះឡើង
-ដុសលាងច្រាសជាមួយនឹងទឹកក្តៅយ៉ាងហោចណាស់ឲ្យបាន១សប្តាហ៍ម្តង
-ត្រូវសម្អាតបន្ទប់ទឹក និងបង្គន់ជាប្រចាំ
-គ្របគំរបបង្គន់របស់អ្នកបន្ទាប់ពីប្រើប្រាស់រួច
-ផ្លាស់ប្តូរច្រាសដុះធ្មេញរបស់អ្នករៀងរាល់៣ ទៅ៤ខែម្តង។
ខាងលើនេះជាវិធីងាយៗដែលគេហទំព័រសារព័ត៌មានកំណើតថ្មី សូមណែនាំអ្នកគួរតែអនុវត្ត ដើម្បីការពារដល់សុខភាពរបស់អ្នក៕