រាជធានីភ្នំពេញ : បន្ទាប់ពីបណ្តាញសង្គម ត្រូវបានមជ្ឈដ្ឋានយកចិត្តទុកដាក់ និងថាយុវវ័យនោះទេ គឺបានប្រើប្រាស់សម្រាប់ចែករំលែកព័ត៌មានរវាងគ្នា និងគ្នា។ ថ្មីៗនេះបណ្តាញមួយនេះបានលាតត្រដាង និងភាពមិនប្រក្រតីនៃភាពពុករលួយដែលមន្ត្រីក្រោមឱវាទប្រតិបត្តិ។ គណនីមួយឈ្មោះ Neng Dalis បានចែករំលែកពីភាពមិនប្រក្រតីនេះ ដោយលើកឡើងថា “កាសែតកូរ៉េបានរិះគន់ព្រលានយន្តហោះ ខ្មែរយើងយ៉ាងចាស់ដៃហើយ ពីរឿងយកលុយភ្ញៀវបរទេស” ។ ជាមួយនឹងរូបភាព ព្រមទាំងឃ្លាឃ្លោងដោយនាងបានសរសេរបញ្ជាក់ថា ៖ «មើលកាសែតនេះហើយក្ដៅចិត្តណាស់ ខ្ញុំថាហើយគង់តែមានថ្ងៃទេ ឥលូវមែន កាសែតកូរ៉េគេបានរិះគន់ព្រលានយន្តហោះ ខ្មែរយើងយ៉ាងចាស់ដៃហើយ ពីរឿងយកលុយភ្ញៀវបរទេស»។
តែខ្ញុំសូមបន្ថែមថា មិនមែនតែភ្ញៀវបរទេសទេ សូម្បីតែខ្ញុំ ឬក៏អ្នកដល់ទៃទៀតក៏យកដែល ឲ្យតែឆ្លងកាត់ទីនោះ បើមិនឲ្យទេ ពួកគាត់នឹងថាចេះឬចុះ គឺមិនត្រូវទាំងអស់ បើត្រូវក៏ដោយក៏សុំដែល តើថ្លៃទឹកតែពូមីងៗ ៣ដុលាមិនគ្រាន់ទេឬ ទាល់តែ១០បានគ្រាន់ តើទឹកតែស្រុកខ្មែរថ្លៃយ៉ាងនេះឬ? ខ្ញុំធ្វើការងារបានតែ១ម៉ោង៥ដុលាទេលោក។ កូរ៉េគេសរសេរយកតែ២ឬ៣ដុលាទេ តែធាតុពិតនោះវាលើនឹងទៀត យល់មុខមាត់ជាតិផង និយាយឲ្យត្រុងពលករខ្មែរដែលមកធ្វើការងារនៅកូរ៉េ ស្អប់ថ្នាក់ដឹកនាំក៏ដោយសារឿងចឹងដែល គួរតែលម្អរហើយតែបើប្រលានសៀមរាបមិនអីទេ បើយើងមិនឲ្យគាត់ក៏មិនហាមាត់សំដូចនៅប្រលានភ្នំពេញដែល ហើយនៅប្រលានភ្នំពេញ សម្ដីអាក្រក់ទៀត។
ខ្ញុំនៅចាំមិន ភ្លេចទេ កាលពី៤ឆ្នាំមុនយកកូនទៅនៅកូរ៉េគេយល់អ្នកមានកូនឥវ៉ាន់លើក៏គេ យល់យោកឃើញយើងកាន់ច្រើន ក៏គេជួយដែល តែបើប្រលានភ្នំពេញវិញ អាលោកបង១ពាក់វ៉ែមតាឈ្លើ។
បរទេសវាមិនហ៊ាថាទេតែវា ថាឲ្យតែខ្មែរ ហើយខ្ញុំបីកូនផងកាន់ដៃកូនធំផង វាមកដល់វាថាអ្នកណាបន្ដោយឲ្យយកស្អីច្រើនម៉េសចូលក្នុង ហើយរបស់ខ្ញុំមានតែ២សោះ កាប៉ូបយួ១នឹងកាប៉ូបស្ទៀយ១ ហើយនឹងកូន ហើយបរទេសឥវាន់ច្រើនជាងខ្ញុំទៀតវាមិនថា ខ្ញុំចាំមុខអាលោកបងនឹងមិមភ្លេចទេ ដឹងដៃកូនចង់ហូទឹកភ្នែក នេះហើយប្រលានខ្មែរ។
ល្មមបើភ្នែកមើលហើយ លោកអើយលោកមន្ត្រីសុំទោសដែលសរសេរវែងពេក តែបើនៅតែចឹងខ្ញុំនឹងចេញវិដេអូហើយ។ សំនួរចុងក្រោយសួរថា តើមន្ត្រីទទួលបន្ទុកលើអំពើពុករលួយពេលណាចេញធ្វើការ ?
តើប្រិយមិត្តផ្សេងៗធ្លាប់ជួយប្រទះរឿងអ្វីខ្លះនៅព្រលានយន្តហោះ ខ្មែរ ? សូមជួយរៀបរាប់ផង ដើម្បីបង្ហាញសក្ខីកម្មមួយចំនួនជូនដល់មន្ត្រីប្រឆាំងអំពើពុករលួយ ឲ្យជួយដុះក្អែល មន្ត្រីខិលខូចទាំងនោះផង សួមជួយ Share ចែករំលែកពីរឿងនេះផង។
តើនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពិតជាមានក្រុមអ្នកជំរិតសុំលុយពីរពល.កមកពីរធ្វើការនៅឯលក្រៅប្រទេសដូចគាត់និយាយមែនអត់…?
Posted by Komneut Thmey News on Tuesday, 28 April 2015