បុរស​ល្មោភកាម​ម្នាក់ ចាប់​ស្ត្រី​រងគ្រោះ មាន​ផ្ទុកមេរោគ​អេដស៍ ដើម្បី​សម្រេច​កាម​

, , Leave a comment

​ខេត្តកណ្តាល : ​បុរស​ល្មោភកាម​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តកណ្តាល ធ្វើ​ការចាប់​ឃាត់ខ្លួន​ក្រោយពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ត្រី​មាន​ផ្ទុកមេរោគ​អេដស៍ រហូតដល់​បានសម្រេច​កាលពី​រាត្រី​យប់​ជ្រៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ចែម វុទ្ធី ហៅ ខាន់ អាយុ ៣៨​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ រស់នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ចំណែក​ស្ត្រី​រងគ្រោះ អាយុ ៥០​ឆ្នាំ ហើយ​មាន​ផ្ទុកមេរោគ​អេដស៍​ផងដែរ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​ដេក​នៅលើផ្ទះ ជនសង្ស័យ​បាន​ហែក​ក្តារ​ទ្វារ ក្រោមផ្ទះ ចូលទៅ​ចាប់រំលោភ​ជនរងគ្រោះ ខណៈដែល​កំពុង​ដេក​អស់កម្លាំង​ល្ហិតល្ហៃ ដោយសារ​លេបថ្នាំ​ងងុយ​ដេក​។ នៅពេល​ជនរងគ្រោះ​ដឹងខ្លួន គឺ​ប្រដាប់ភេទ របស់​ជនល្មើស បានដាក់​ចូលទៅក្នុង​ប្រដាប់ភេទ របស់គាត់​ទៅហើយ ហើយ​ជនល្មើស​បាន យកដៃ​មក​ខ្ទប់មាត់​ជន រងគ្រោះ​មិន​ឲ្យ​ស្រែក ក៏ប៉ុន្តែ​បន្តិចក្រោយមក ជនរងគ្រោះ បាន​រើបម្រះ​រួច ហើយ​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ នៅពេល​ជនល្មើស ឮសូរ​អ្នកជិតខាង ស្រែកសួរ ក៏​រត់​ទាំង​ខ្លួន​ស្រាត​ននល​គោក ចេញពី​កន្លែងកើតហេតុ​បាត់ទៅ​។​

 

​ចំណែក​អ្នកជិតខាង​បានឮ​សូរសំឡេង​ស្ត្រី​រងគ្រោះ​ស្រែកថា «​ជួយ​ផង ! អា​ថា​ន់ ចាប់រំលោភ​ខ្ញុំ​» ដោយ​ជនល្មើស​កំពុង​រត់ចេញ ហើយ​នៅពេលនោះ ក៏​ក្រឡេកឃើញ​ជនល្មើស​កំពុង​រត់ចេញ​តាម​ប្រឡោះ​ក្រោមផ្ទះ ទាំង​ខ្លួនប្រាណ​ស្រាត ដោយមាន​ខ្ទប់​ខ្នើយ​នៅ​ពីមុខ​ប្រដាប់ភេទ ហើយ​ផ្លោះ​ចូលទៅក្នុង​របង​វត្ត​ព្រែក​បាត់ទៅ​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្តាល ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

14-5-2015

 

Leave a Reply

(*) Required, Your email will not be published