ដើម្បី​បំពេញ​ភាព​មហិច្ឆតា​របស់​ប្តី ធ្វើ​ឲ្យ​នាង​ស្រី​ក្លាយជា​ឃាតក​សម្លាប់​មនុស្ស ប្លន់​យក​កូន​

, , Leave a comment

14-5-2015 (3)

​ខេត្ត​ព្រះសីហនុ : បុរស​ម្នាក់​បាន​ស្លាប់​ក្រោម​ស្នាដៃ​ឆោត​របស់​ស្ត្រី​ម្នាក់ ដែលមាន​ចិត្ត​ព្រៃផ្សៃ​ដោយបាន​វាយ​ឪពុក​ផុង​លលាដ៍ រួច​លួច​កូនស្រី​អាយុ​១​ខែ យកទៅ​ធ្វើជា​កូន​ខ្លួន ដើម្បី​ផ្គាប់ចិត្ត​ប្តី ព្រោះ​ខ្លាច​ប្តី​លែង ហើយ​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់ខ្លួនបាន កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​តំបន់​ក្បាលឆាយ ក្នុង​សង្កាត់​លេខ​១ ក្រុង​ខេត្ត​ព្រះសីហនុ​។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​ឃាតក​មានឈ្មោះ ពត រដ្ឋា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ភិន សុផល អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ (​គិត​ទាំង​កូនស្រី ដែល​ជនល្មើស​ចាប់​យកទៅ​) រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ​។​

 

​ប្រភពពី​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូប​ខ្លួន (​ប្រពន្ធ​) បាន​ចេញទៅ​បើក​លុយ​តាម​ប្រព័ន្ធ​វី​ង​ចំនួន​៤​ម៉ឺន​រៀល​ពី​ប្អូនថ្លៃ ដើម្បី​ទិញ​ទឹកដោះគោ​ឲ្យ​កូនស្រី ដោយ​ប្តី​នៅ​មើលថែ​កូនស្រី​ឈ្មោះ ផន ហាន​ណា អាយុ​១​ខែ ដែល​ត្រូវ​ជនដៃដល់​ចាប់​យកទៅ ខណៈ​កូន​២​នាក់​ទៀត អាយុ​៧-៦​ឆ្នាំទៅ​ដើរលេង​បាត់​។ លុះ​ពេល​គាត់​ត្រឡប់មកវិញ ក៏​ស្រាប់តែ​ឃើញ​ប្តី​សន្លប់​ដេក​លើ​គ្រែ​ដោយមាន​ឈាម​ហូរ​ពេញ​ខ្លួន ហើយ​ឃើញ​ចបជីក​ប្រឡាក់​ឈាម និង​បាត់​កូនស្រី​ទើប​ដឹងថា ប្តី​ត្រូវគេ​លប​វ៉ៃ​ធ្វើឃាត បែកក្បាល​ផុង​លលាដ៍​ចេញ​ខួរ​។​

 

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រពន្ធ​ជនរងគ្រោះ​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ស៊ើបអង្កេត និង​តាម​ចាប់​ស្ត្រី​ជា​ឃាតក​បានគេច​ខ្លួន​ទៅដល់់​ខេត្តព្រៃវែង នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥​។ រហូតមកដល់​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​គេ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រហូតដល់​ម៉ោង​១៧​ល្ងាច​ថ្ងៃ​ដដែល​ក៏​ដាច់ខ្យល់​ស្លាប់​។​

 

​តាម​ចម្លើយសារភាព​ពី​ជនសង្ស័យ​បាន​រៀបរាប់ថា ៖ ខ្លួន​ពិតជា​បានគិត​ទុកជាមុន ហើយ​បាន​យក​ចបជីក​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ និង​បាន​លួច​យក​កូនស្រី​នោះ ហើយ​ជិះ​រថយន្ត​តាក់ស៊ី​គេចខ្លួន​ទៅ​នៅ​ខាង​ឪពុក​ម្តាយក្មេក​នៅឯ​ខេត្តព្រៃវែង ដោយសារ​មូលហេតុ បើ​មិន​មានកូន​ទេ ប្តី​របស់ខ្លួន​នឹង​លែងចោ​លហើយ​៕

14-5-2015 (2)

 

Leave a Reply

(*) Required, Your email will not be published