លោក​ឧកញ៉ា អ៊ឹង ម៉េង​តឹក ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តក្រចេះ​ធ្វើការ​រឹបអូស​ឈើ ដើម្បី​បកស្បែក​​​​​​​​​​​​មុខ ក្រោយ​ចរចារ​សំណែន​មិនត្រូវ​

, , Leave a comment

13-5-2015 (1)

13-5-2015 (2)

​ខេត្តក្រចេះ : ឈើ​សុ​ក្រំ​ប្រភេទ​លេខ​១ ចំនួន​៥៩​ដុំ ស្មើនឹង​ជិត​១០​ម៉ែត្រគូប ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្តក្រចេះ​ធ្វើការ​រឹបអូស នៅក្នុង​ចម្ការកៅស៊ូ របស់លោក​ឧកញ៉ា អ៊ឹង ម៉េង​តឹក ស្ថិតក្នុង​ឃុំ​តា​មៅ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​

 

​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ប្រាប់ថា ឈើ​ដែល​ស​ត្ថ​កិច្ច​បង្ក្រាប​ក្នុង​ចម្ការកៅស៊ូ របស់លោក​ឧកញ៉ា អ៊ឹង ម៉េង​តឹក មាន​ប្រភព​ចេញពី​ព្រៃ​ឡង់​ចំណុច​ព្រំប្រទល់​ខេត្ដ​កំពង់ធំ និង​ក្រចេះ ដោយ​បម្រុង​ដឹក​ចេញ​ឆ្ពោះទៅ​ខេត្ដ​ត្បូងឃ្មុំ ដើម្បី​ឆ្លងទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទន្លេ​ចាម​។​

 

​គួរ​រម្លឹក​ដែរ​ថា ឧកញ៉ា អ៊ឹង ម៉េង​តឹក ទទួល បាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ទ្ប​ង់ និង​ដឹកជញ្ជូន​ឈើ​រាល់ថ្ងៃ គឺ​បាន​ចាត់ចែង​បង់ប្រាក់​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ក្នុងនោះ សូម្បីតែ​ខាង​រដ្ឋបាល​ព្រៃឈើ​របស់លោក ឆេង គឹម​សុន ក៏ត្រូវ​បាន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិ​ល​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​នេះ​អះអាងថា បាន​ចាត់ចែង​រួចជាស្រេច​ហើយ​ដែរ ជាពិសេស គឺ​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ គឺជា​អ្នក​ឃុបឃិត និង​ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ខាងលើនេះ​ចូលមក​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ទ្ប​ង់ ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ញញើត​អ្វី​ទាំងអស់​៕

13-5-2015 

 

Leave a Reply

(*) Required, Your email will not be published