ឥរិយាបថ​ដែល​គួរ​ជៀសវាង​ក្រោយ​ទទួលទាន​បាយ​រួច​

, , Leave a comment

Polina Ivko Eat To Live

​សុខភាព ជា​រឿង​សំខាន់ ដើម្បី​ការពារ​សុខភាព​របស់​អ្នក​ក្រោយពេល​ទទួល​បាយ​រួច ក្នុង​រយៈពេល​១​ម៉ោង​ក្រោយពេល​ទទួលទាន​អាហារ អ្នក​ដាច់ខាត​មិនត្រូវ​ធ្វើ​រឿង​មួយចំនួន​ខាងក្រោម​នេះ​

 

១-​ដើរ​
​ចំពោះ​មនុស្ស​មួយចំនួន​ឲ្យ​តែ​ទទួលទាន​បាយ​រួច គឺ​ដើរ​ភ្លាម​។ ប៉ុន្តែ​ប្រការនេះ​មិនល្អ​ទាល់តែសោះ​សម្រាប់​សុខភាព​របស់​យើង ព្រោះ​ពេល​ដើរ​សរីរាង្គ​ត្រូវធ្វើ​ចលនា​ច្រើន​ដែល​ជះឥទ្ធិពល​ដល់​ដំណើរការ​ស្រូបយក​សារជាតិ​ជីវជាតិ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។​

 

២-​ទទួលទាន​ផ្លែឈើ​
​ក្រពះ​ត្រូវការ​ពេល​ពី​១ ទៅ​២​ម៉ោង ដើម្បី​ធ្វើការ​រំលាយ​អាហារ​អស់ទាំង​ស្រុង​។ ដូច្នេះ​ប្រសិនបើ​ក្រពះ​បែរជា​ត្រូវ​ទទួល​ផ្លែឈើ​មួយចំនួន​បន្ថែមទៀត ប្រាកដ​ណាស់​វា​នឹងមិន​បញ្ចូល​បាន​។ បរិមាណ​ផ្លែឈើ​នឹងត្រូវ​ស្កាត់​ដោយ​អាហារ​មុន​នោះ​។ ប្រការនេះ​ធ្វើ​ឲ្យ​ផ្លែឈើ​មិនត្រូវ​បាន​រំលាយ​ដល់​កម្រិត​អតិបរមា​ដូច​ធម្មតា​។​

 

៣-​ទទួលទាន​តែ​
​ទទួលទាន​តែ ក្រោយ​ពេលបាយ​ភ្លាម​នឹងធ្វើ​ឲ្យ​រាវ​រំអិល​ក្រពះ ជះឥទ្ធិពល​ដល់​ការរំលាយ​អាហារ និង​ស្រូបយក​សមាសធាតុ​ជីវជាតិ​។ ក្នុង​ស្លឹក​តែ​បៃតង​មាន​ផ្ទុក​អាស៊ីត Tannic ក្រោយ​ពេលបាយ​រួច ផឹក​តែ ក្រពះ​ពុំទាន់​រំលាយ​អស់​ប្រូតេអ៊ីន បាន​ត្រូវ​ទទួល​បន្ត​អាស៊ីត Tannic ពី​តែ​បៃតង​។ សារជាតិ​ទាំង​២​នេះ​គួបផ្សំ​ជាមួយគ្នា បង្កើតជា​សារជាតិ​ចម្រុះ​ពិបាក​រំលាយ​អាហារ ជះឥទ្ធិពល​ដល់​ការ​ស្រូបយក​ប្រូតេអ៊ីន​។ ក្រៅពីនេះ តែ​បៃតង​ក៏​រារាំង​ការ​ស្រូប​យកជាតិ​ដែក​ដែរ​យូរៗ​ទៅនឹង​បណ្តាល​ឲ្យ​ខ្វះ​ជាតិ​ដែក​ក្នុង​សរីរាង្គ​។​

 

៤-​ងូតទឹក​
​ក្រោយ​ពេលបាយ ក្រពះ​ត្រូវការ​បរិមាណ​ឈាម​ដ៏​ច្រើន ដើម្បី​បម្រើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សកម្មភាព​។ ពេលនេះ​ប្រសិនបើ​អ្នក​ទៅ​ងូតទឹក​ភ្លាម បរិមាណ​ឈាម​នោះ​នឹង​ប្តូរ​បន្ថយ​ទៅ​បម្រើ​ឲ្យ​សកម្មភាព សរីរាង្គ​របស់​យើង​វិញ​ជាមិនខាន​។ ប្រការ​នេះហើយ​ធ្វើ​ឲ្យ​មុខងារ​រំលាយ​អាហារ​ត្រូវ​ថមថយ មិនល្អ​សម្រាប់​សុខភាព​។​

 

៥-​ច្រៀង​ខារ៉ាអូខេ​
​ក្រោយពេល​ទទួលទាន​រួច បរិមាណ​អាហារ​ក្នុង​ក្រពះ​កើនឡើង ហេតុនេះ​គែម​ក្រពះ​ត្រូវ​ស្តើង​ទៅ ។ ការស្រែក​ច្រៀង​ខារ៉ាអូខេ នឹងធ្វើ​ឲ្យ​សាច់ដុំ​ផ្នែក​ខាងលើ​បន្ទាប​ចុះ សម្ពាធ​ត្រង់​ពោះ​កើនឡើង មិនល្អ​សម្រាប់​សុខភាព​បន្តិច​ណា​សោះ​។ បើ​ស្ថានភាព​នេះ​អូសបន្លាយ​យូរ នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ មិនតែប៉ុណ្ណោះ​អាច​បង្ក​ការឈឺ​ចុក​ក្រពះ​។​

 

៦-​បើករថយន្ត​
​ដូច​បាន និយាយ​ខាងលើ ក្រពះ​ត្រូវការ​បរិមាណ​ឈាម​ដ៏​ធំ​មួយ ដើម្បី​រំលាយ​អាហារ​។ ដូច្នេះ​ប្រសិន​បើកបរ បរិមាណ​ឈាម​នេះ​ក៏ត្រូវ​ប្តូរ​បន្ថយ​ទៅ​ឲ្យ​ខួរក្បាល​។ ប៉ុន្តែ​បរិមាណ​ឈាម​ផ្គត់ផ្គង់​ឲ្យ​ខួរក្បាល​ក្រោយ​ពេលបាយ​មិន​ច្រើន​ដូច​ធម្មតា រឿងនេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​ងាយ​បាត់បង់​ការប្រមូលផ្តុំ​អារម្មណ៍ សំណាងអាក្រក់​អាច​បង្ក​គ្រោះថ្នាក់​ទៀតផង​។​

 

៧-​ជក់បារី​
​ជក់បារី ក្រោយ​ពេលបាយ ធ្វើ​ឲ្យ​ពពួក​សារជាតិ​មាន​គ្រោះថ្នាក់​ក្នុង​បារី ងាយ​ចូលក្នុង​សរីរាង្គ​ជាង​ពេល​ធម្មតា​។ ជក់បារី​១​ដើម ក្រោយ​ពេលបាយ​មាន​គ្រោះថ្នាក់​ស្មើ​១០​ដង​ជាង​ពេល​ជក់​ធម្មតា ព្រោះ​ក្រោយពេល​ទទួលទាន ក្រពះ និង​ពោះវៀន កន្ត្រាក់​ខ្លាំង​ចរាចរ​ឈាម​លឿន ។ ពេលនេះ​លទ្ធភាព​សរីរាង្គ​ស្រូប​ផ្សែង​បារី គឺ​ខ្ពស់បំផុត សារជាតិ​ពុល​ក្នុង​បារី​ងាយស្រួល​ចូលក្នុង​សរីរាង្គ​ជាង​ធម្មតា អាស្រ័យហេតុនេះ​នឹង​កាន់តែ​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​។​

 

៨-​បន្ធូរ​ខ្សែក្រវាត់​
 បន្ធូរ​ខ្សែក្រវាត់ ក្រោយ​ពេលបាយ​ឆ្អែត​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រួលខ្លួន​ជាង ប៉ុន្តែ​វា​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដល់​សុខភាព​ទៅវិញ​។ ការ​បន្ធូរ​ខ្សែក្រវាត់​នឹង​បណ្តាល​ឲ្យ​យារ​ធ្លាក់​គ្រឿងក្នុង​នៅក្នុង​ប្រអប់​ពោះ ក្រពះ​ក៏​យារ​ធ្លាក់​ទៅតាម​នោះដែរ​។ ស្ថានភាព​នេះ​អូសបន្លាយ​យូរ​ទៅ នឹង​បណ្តាល​ឲ្យ​កើត​ជំងឺ​ធ្លាក់​ក្រពះ​។​

 

​ដូច្នេះ​ពេល​អ្នកទទួល​បាយ​រួច​គួរ​ជៀសវាង​ប្រការ​ខាងលើនេះ​ឲ្យ​ទាល់តែ​បាន ដើម្បី​សុខភាព​របស់​អ្នក ហើយ​គួរតែ​ចំណាយពេល​វេលា​ខ្លះ​ក្នុងការ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​។ បំណងល្អ​ពី​គេហទំព័រ​កំណើត​ថ្មី​៕

 

Leave a Reply

(*) Required, Your email will not be published