ការប្រមាថ​នៃ​ក្តី​នឹករ​ឮ​ក ដែល​ស្ថានីយ៍ទូរទស្សន៍ MyTV ខិតខំ​ប្រឹង​ប្រៀង​រៀបចំ ឲ្យ​ក្លាយជា កំហុស​អ​ចេតនា ទទួលបាន​ភាពល្បីល្បាញ​ដល់អង់គ្លេស​

, , Leave a comment

2895894D00000578-3077976-image-a-36_1431428361535

​រាជធានី​ភ្នំពេញ : នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​បាន​អារម្មណ៍​ដែល​គេហទំព័រ​ដ៏​ល្បី​មួយ​ប្រចាំ​ប្រទេស​អង់គ្លេស​មួយ​ឈ្មោះ "dailymail.co.uk” បាន​ចុះផ្សាយ​រៀបរាប់​ពី​ភាពអាម៉ាស​នៃ​កំហុស​អ​ចេតនា នៃ​ការខិតខំ​ប្រឹង​ប្រៀង​រៀបចំ​របស់​ពិធីករ ពិធី​ការិនី​នៃ​ស្ថានីយ៍ទូរទស្សន៍ MyTV ដែល​លើកឡើង​ក្នុង​កម្មវិធី “​ពេញចិត្ត​អត់​” ធ្វើ​ឲ្យ​ក្មេងស្រី​ដែល​បែក​ម្តាយ​ជាង​១០​ឆ្នាំ​ដែល​រូបនាង​ទន្ទឹងរង់ចាំ​ទាំង​ទឹកភ្នែក​ត្រូវ​រលាយ​សាបសូន្យ​។​

 

​តែ​គួរ​ឲ្យ​ស្តោ​យ​ដែល​ស្ថានីយ៍​មួយ​នេះ​បានចេញ​នូវ​លិខិត​សុំទោស ដោយ​លើកឡើងថា ជា​កំហុស​អ​ចេតនា តែ​ផ្ទុយទៅវិញ គឺជា​ការខិតខំ​ប្រឹង​ប្រៀង​យក​អស់​កម្លាំងកាយ​ចិត្ត​នោះ​។​រឿងរ៉ាវ​ដែល​កើតឡើង​ដោយ​ការរៀបចំ​ទុក​វា​មិនមែនជា​រឿង​អ​ចេតនា​ទេ តែ​គឺជា​រឿង​ចេតនា​។​

 

​បន្ទាប់ពី​ទទួលបាន​ការរិះគន់​ពី​សំណាក់​មហាជន អ្នកទទួលខុសត្រូវ​នៃ​កម្មវិធី​បាន​សុំទោស Allen ដល់ផ្ទះ ព្រោះ​មនុស្ស​មួយក្រុម​នេះ គេ​រៀបចំ​កម្មវិធី​កុហក​បងប្អូន តាំងពី​ដើមទី​រហូតដល់​ចប់  ហើយ​គេ​ហៅថា អ​ចេតនា​៕

ប្រភព dailymail.co.uk

 

Leave a Reply

(*) Required, Your email will not be published