រាជធានីភ្នំពេញ : កញ្ញា ឃិត សំម៉ាលីស តារាចម្រៀង ប្រចាំផលិតកម្ម Diamond Music ត្រូវបានអ្នកលេងបណ្តាញសង្គមធ្វើការរិះគន់បន្តបន្ទាប់ទាំងអត្តចរិក ទាំងការច្រៀង និងការតុបតែងខ្លួន មើលទៅមិនសម ជានារីខ្មែរទាល់តែសោះ។ ជាថ្មីម្តងទៀត សម្រាប់តារាដែលសម្បូរទៅ ដោយសំឡេងរិះគន់ កញ្ញា ឃិត សំម៉ាលីស ត្រូវទទួលរងការជេរប្រមាថពីសំណាក់អ្នកលេងបណ្តាញស្រីៗដូចគ្នា ខណៈដេលនាងបានឡើងច្រៀងក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយចង់បានការចាប់អារម្មណ៍ នាងបានយកអាវទ្រនាប់មកពាក់ពីខាងក្រៅសម្ញែងចែកជូនគេឯងមើលលេងទៅវិញ។
នៅលើបណ្តាញសង្គម រូបភាពតារាចម្រៀងសិចស៊ីកញ្ញា ឃិត សំម៉ាលីស ត្រូវបានគេចែករំលែក និងរិះគន់នាង ជាបន្តបន្ទាប់ ទាក់ទងទៅនឹងការតុបតែងខ្លួន ដោយនាងបាន យកអាវក្នុង (អាវទ្រនាប់) មកពាក់សម្ញែង ដោយបើកចំហរ ធ្វើឲ្យនារីៗជាច្រើន មានការប្រតិកម្មយ៉ាងខ្លាំង វាយប្រហារនាងថា ហេតុតែនាងចង់ក្លាយជា តារាល្បីខ្លាំងពេក ភ្លេចគិតថា អី្វខុសអ្វីត្រូវ យកអាវទ្រនាប់ ដែលពាក់ខាងក្នុង មកពាក់នៅខាងក្រៅ ទៅវិញ មិនដឹងជា Style អីទេ នាងធ្វើបែបនេះ ធ្វើឲ្យខូចប្រពៃណីខ្មែរអស់ហើយ។
ជារឿយៗការតុបតែងខ្លួនរបស់ កញ្ញា ឃិត សំម៉ាលីស ពិតជាពិបាកទទួលយកបាន ដែលជាបច្ច័យអាក្រក់ ព្រោះតែនាងចង់ល្បីខ្លាំងពេក នាងបានខិតខំបញ្ចេញសាច់លើ សាច់ក្រោម ចំណុចសំខាន់ៗដែលជាគោលដៅនៃចំណីចក្ខុរបស់ពពួកកន្លង់ មិនប្រណីដៃ ហើយនាងបានរិះរកនូវម៉ូដសម្លៀកបំពាក់ប្លែកៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាព ទើបធ្វើឲ្យនាងមានការគិតខុសដល់ថ្នាក់យកអាវទ្រនាប់មកពាក់ចំហរកណ្តាលវាល ធ្វើឲ្យស្ត្រីៗទ្រាំមិនបានជេរនាងពេញៗមាត់៕