រាជធានីភ្នំពេញ : ក្រោយពេលដែលជម្លោះពាក្យសម្តី ដែលធ្វើឲ្យប្រិយមិត្តក្នុងបណ្តាញសង្គមមានការឈឺក្បាល និងចាប់អារម្មណ៍ជាខ្លាំងពាក់ព័ន្ធករណី “អាវទ្រនាប់ដែលមានផ្ទុកសារធាតុគីមី” ដែលត្រូវបានក្លាយជាពិភពសង្គ្រាមពាក្យសម្តីជេប្រមាថ ឆ្លើយឆ្លងដាក់គ្នាប្រៀបបានដូចចម្រៀងអាយ៉ៃ។
ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ ថ្មីៗនេះបណ្តាញសង្គមមួយឈ្មោះ “កំពូល ចារនារីខ្មែរ” បានបង្ហាញនូវរូបភាពមួយដែលគួរឲ្យខ្លាច ខណៈដែលស្ត្រីម្នាក់បានបង្ហាញសុដន់របស់ខ្លួនដែលកំពុងមានបញ្ហា ហើយត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិណែនាំជាច្រើន៕