ពាក្យ​កំហុស​អ​ចេតនា ជា​ចម្លើយ​ដោះសារ​យ៉ាង​សមរម្យ ក្រោយ​ទទួល​ការរិះគន់​(​វីដេអូ​)

, , Leave a comment

22

រាជធានី​ភ្នំពេញ : ក្រោយ​ពេលដែល​ស្ថានីយ៍ទូរទស្សន៍ MyTV ធ្វើការ​ផ្សាយ​ពី​កម្មវិធី ពេញចិត្ដ​អត់​! ដែល​ត្រូវ​នឹង​ទិវា​អ្នក​ម្តាយ (Mother’s day) កាលពី​ថ្ងៃទី​១០ ខែឧសភា ធ្វើ​ឲ្យ​មានការ​រិះគន់​ជាខ្លាំង​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​។ វីដេអូ​ដែលមាន​រយៈពេល​ប្រមាណ​១៤​នាទី និង ៣៦​វិនាទី និង​រូបភាព​រិះគន់​ជាច្រើន ត្រូវបាន​រសាត់​តាម​បណ្តា​អន​ឡាញ​។​

 

​កូនកាត់​ខ្មែរ​-​បរទេស ដែល​នាង​មាន​ឈ្មោះថា Allen ហើយ​អាច​និយាយ ភាសា​ខ្មែរ បាន​យ៉ាង​ស្ទាត់ជំនាញ ដែល​នាង​បាន​ឈរ​នៅ​ឆាក​ក្នុង កម្មវិធី ពេញចិត្ដ​អត់ ដោយ​ច្រៀង ចម្រៀង​មួយ​បទ Mommy I Love You នាង​ក៏​ក្លាយជា​បេក្ខជន​សំខាន់​ក្នុង​កម្មវិធី​នេះ​។ រយៈពេល​១៣​ដែល អេ​ឡែ​ន បាន​បែក​ពី​ម្តាយបង្កើត​របស់​នាង​តាំងពី​នាង​កើត​ម្ល៉េះ​។​

 

​ក្មេងស្រី​វ័យ​១៣​រូបនេះ មាន​អារម្មណ៍​រំភើប​ជាខ្លាំង​នៅពេលដែល​ពិធីករ​-​ពិធី​ការិនី​នៃ​កម្មវិធី «​ពេញចិត្ត ឬ​អត់​?» របស់​ទូរទស្សន៍ MyTV បាន​អះអាងថា នាង នឹង​បាន​ជួប​ម្តាយ​ចំ​ទិវា​សិទ្ធិ​មាតា «Mother’s Day»​។ ទឹកភ្នែក​អេ​ឡែ​ន​បានចាប់ផ្តើម​ហូរ​ចេញមក​ដោយ​ក្តីរំភើប​ថា​នឹង​បាន​ជួប​ម្តាយ ប៉ុន្តែ​ក្តី​ស្រមៃ​ត្រូវបាន​រលាយ​សាបសូន្យ ខណៈដែល​ពិធីករ​-​ពិធី​ការិនី គ្រាន់តែ​ជាការ​លេងសើច ហើយ​អ្វី​ដែលជា​ក្តី​ស្រ​ម៉ៃ​របស់​ក្មេងស្រី​ម្នាក់ ដែល​នឹករលឹក​ចង់​ជួប​មុខ​ម្តាយ​ខ្លាំង​ជាទីបំផុត​នោះ ត្រូវ​តារា​ចម្រុះ​ជំនាញ ស្រី​មិន​ចំ​ស្រី ប្រុស​មិន​ចំ​ប្រុស កញ្ញា​រ៉ូ​លីន យក​ក្តីសង្ឃឹម និង​ក្តី​នឹករលឹក​អ្នក​ម្តាយ​របស់​ក្មេងស្រី​កូនកាត់​អាមេរិក​ម្នាក់​មកលេង​សើច​។​

 

​នៅពេលដែល​ក្តី​ស្រ​ម៉ៃ​របស់​ក្មេងស្រី​អេ​ឡែ​ន ត្រូវបាន​កម្មវិធី​ពេញចិត្ត​អត់ របស់​MyTV ​មកលេង​សើច​ជាការ​កម្សាន្ត​នោះ ត្រូវ​បានទទួល​ការរិះគន់​យ៉ាងខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដោយ​ពួកគេ​បាន​លើកឡើងថា​ការយក​សេចក្តីសង្ឃឹម​របស់​មនុស្ស​មកលេង​សើច វា​ជា​អំពើ​អសីលធម៌ និង​ខ្វះ​ការយល់ដឹង​របស់​អ្នក​ផលិត​កម្មវិធី​។​

 

​ទន្ទឹមនឹង​ការរិះគន់​នេះ​ក្រុម​អ្នក​រិះគន់​ទាំងនោះ ចង់ឱ្យ MyTV ធ្វើការ​សុំទោស​ជា​សាធារណៈ និង​គួរតែ​នាំ​តែ​នាំ​ម្តាយបង្កើត​របស់​នាង​មកជួប​នាង ដើម្បី​ជាការ​លុបលាង​កំហុស​៕

11148773_456897057803072_7980325160501304499_n

12-5-2015 12-5-2015 (1) 12-5-2015 (2) 12-5-2015 (3) 12-5-2015 (4)

 

Leave a Reply

(*) Required, Your email will not be published