ប្រទេសចិន៖នៅក្នុងពិធីអាពាហ៍ពិពាហ៍រួមគ្នាមួយ ដែលត្រូវបានរៀបចំធ្វើឡើងដោយ សាលាមេតេយ្យមួយ ស្ថិតនៅក្នុងទីក្រុង Zhengzhou ខេត្ត Henanភាគ
កណ្តាល នៃប្រទេស ចិន មានក្មេងៗយ៉ាងតិចជាង ១០០ នាក់ បានរៀបការជាមួយគ្នា កាលពីដើមឆ្នាំ២០១២ កន្លងមក។
នៅក្នុងពិធីនោះ ខាងកូនកម្លោះ តម្រូវឲ្យលត់ជង្គង់ចុះ និងបំពាក់ចិញ្ជៀនអាពាហ៍ពិពាហ៍ជូនចំពោះកូន ក្រមុំ និងសូម្បីឱបថើបគ្នា នៅពីមុខអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ពួកគេ ដែលចូលរួមធ្វើជាសាក្សី។ ពិធីមង្គលការចម្លែកនេះ ចាត់ទុកជាឱកាសដ៏ល្អមួយ សម្រាប់ក្មេងៗទាំងនោះ រៀនយល់ដឹងឲ្យបានច្រើនអំពីជីវិតសេចក្តីស្នេហា, អាពាហ៍ពិពាហ៍ និងសូម្បីផ្លូវភេទ។ ពួកគេមានឱកាសបានបញ្ចេញដោយផ្ទាល់ខ្លួននូវអ្វីដែលពួកគេចង់បាន រៀនពីយល់ដឹងពីការទទួលខុសត្រូវ និងចេះអភិវឌ្ឍនូវជំនឿចិត្តខ្លួនពួកគេ និងទំនាក់ទំនងល្អជាមួយអ្នកដទៃ៕