រថយន្តដឹកប្រេង ក្រុមហ៊ុន PETRONAS ចុះពីលើស្ពានគីហ្សូណា បុករថយន្ត ដឹកស្រាបៀរABC ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅក្រុងកំពង់ចាម ទាំងព្រឹក

, , Leave a comment

Ph-00024

 

Ph-00023

 

ខេត្តកំពង់ចាម ៖ នៅវេលា​ម៉ោង ៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៥   នៅ​ចំណុច​រង្វង់​មូល​ស្ពាន​គី​ហ្សូ​ណា​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ម្នាក់ៗ​ភ័យ លោះ​ព្រលឹង​ដោយ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន PETRONAS​បាន​បើក ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា​ដាច់​ហ្វ្រាំង ក៏​ជ្រុល​ទៅមក​បុក​រថយន្ត​ដឹក​ស្រា​បៀ​ABC បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ធ្វើ​ឲ្យ​ស្រា​បៀរ រាយប៉ាយ​ពេញ​ផ្លូវ។​

 

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ចរាចរ​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត  ដឹក​ប្រេង​ឈ្មោះ ខែ​ក ចំ​រ៉ុង ភេទ​ប្រុស​អា​៤៥​ឆ្នាំ​រស់នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ស្រា​បៀរ ឈ្មោះ យា ច័ន្ទ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​សង្កែ​ជុំ​ឃុំ​ទឹកថ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​។​គ្រោះថ្នាក់  ចរាចរណ៍ ខាងលើនេះ បានកើត​ឡើង ដោយសារតែ​រថយន្ត​ដឹក​ប្រេង​ដាច់​ហ្វ្រាំង នៅពេល​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ហើយក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ស្រា​បៀ ABC បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​។​ដោយឡែក អ្នកបើករថយន្ត​ដឹក​ប្រេង ដែលជា​ភាគី បង្ក​សមត្ថកិច្ច ឃាត់ខ្លួន ខណៈ​ព្រូ​រថយន្ត រង របួសធ្ងន់​ត្រូវ​ដឹក​យកទៅ​មន្ទីរពេទ្យ សង្គ្រោះបន្ទាន់​។ ក្រោយ​កើតហេតុ​រថយន្ត​ទាំង​២ គ្រឿង ត្រូវ​សមត្ថកិច្ច​នគរបាល ចរាចរ យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕​

 

Leave a Reply

(*) Required, Your email will not be published