ឆេះបន្ទប់ពិសោធន៍ បុគ្គលិកសុខាភិបាលម្នាក់ ឆេះខ្លោចស្លាប់ ក្នុងសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល

, , Leave a comment

fpm05

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥​អគ្គីភ័យ ឆេះ​បន្ទប់ ពិសោធន៍​បន្ទប់​អគារ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បណ្តាលអោយ​​បុគ្គលិក សុខាភិបាល​ម្នាក់​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​សុខាភិបាល បាន ស្លាប់ បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ​ម័​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នោះបាន​កើតឡើង​នៅ​បន្ទប់ពិសោធន៍ ស្ថិត នៅ ជាន់​ទី​២ នៃ​សាកលវិទ្យាល័យ សុខាភិបាល ហើយ​ភ្លាមៗ​នោះ សមត្ថកិច្ច ពន្លត់ អគ្គិភ័យ​បាន​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ហើយក៏​បាន​ប្រះ​ឃើញ​បុរស​ម្នាក់​ស្លាប់​ដោយ  អង្គុយ​លើ​កៅអី​។​សព​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ុយ សៀក ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ ជា​វេជ្ជបណ្ឌិត​និង​ជា​គ្រូបង្រៀន​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល ផ្នែក មន្ទីរពិសោធន៍​។​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន ពេល​កើតហេតុ​គេ​ឃើញ​សិស្ស​មក​រៀន​ដូច​សព្វដង​។​លុះដល់​ម៉ោង​កើតហេតុ ខាងលើ ស្រាប់​តែមាន​ផ្សែងហុយ​ចេញ ពី​បន្ទប់ពិសោធន៍​ដែលជា​កន្លែង​កើត ហេតុ​ទើប​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​តែម្ដង​។​ភ្លាមនោះ​និស្សិត និង​សាស្ដ្រាចារ្យ បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​សុំ​អន្ដរាគមន៍​ពី រថយន្ដ​ពន្លត់ អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​។​

 

​បើតាម​សមត្ថកិច្ច​អគ្គិភ័យ​ឆេះ​បន្ទប់ពិសោធន៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នេះ សង្ស័យ​ទុស្សេ​ខ្សែភ្លើង​។​នៅពេលនេះ សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​បាននិងកំពុង ពិនិត្យ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​៕​

 

Leave a Reply

(*) Required, Your email will not be published