លោក​ លី សុ​វណ្ណា អនុការិយាល័យ​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ប្រើស្បែក លោកស្នងការ ដាក់​ប៉ុ​ស្ទិ​ជជុះ កាក់​ឡាន​​ប្រជា​ពល​ដ្ឋ​ដឹក អាចម៍មាន់​-​គោ​ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តកំពង់ចាម : លោក លី សុ​វណ្ណា អនុការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​ដែលឡើងតួនាទីតាមរយះពូកែដាក់ប៉ុស្ទិជជុះ​មាន​សិទ្ធិអំណាច បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត មិនដែល​ក្រែង​ញញើត​អ្វី​ឡើយ ។​

ដូច្នេះគេតែងតែរំពឹងទុកថាលោកម៉ៅពៅជាស្នងការខេត្តត្បូងឃ្មុំនឹងធ្វើការកែទម្រង់លុបបំបាត់ភាពអនាធិបតេយ្យនៃការដាក់ប៉ុស្តិ៍ជជុះគាបជំរិតក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឲ្យបង់លុយពីសំណាក់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំឲ្យមានប្រសិទ្ធភាព​ឡើងវិញ​ផង។ ​

 

អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយចំនួន បាន​ឲ្យ​ដឹងថា ដោយ​ឈ្មោះ លី សុ​វណ្ណា ជា​អនុប្រធាន ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​បាន​ពង្រាយ​មន្ត្រីក្រោមឱវាទ ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​វិហារ​ហ្លួង​(​ចុង​គ្រង​)​ក្រុង​សួង ក្រោម​បញ្ជា​របស់លោក លី សុ​វណ្ណា ភាគច្រើន​ចាត់តាំង​ឲ្យ​មន្ត្រី ស្លៀកពាក់​ស៊ីវិល ហើយ​ពេលខ្លះទៀត បាន​ប្រើ​អ្នកភូមិ​ឲ្យ​ចុះ​ប្រមូល​លុយ ពី​ឡាន​ដឹកទំនិញ ឡាន​ដឹកឈើ និង​ឡាន​ដឹក​កសិផល ដើម្បី​បន្លំ​ភ្នែក​សាធារណជន ប៉ុន្តែ​រឿង​ពិត កម្លាំង​នគរបាល​សេដ្ឋកិច្ច របស់លោកលី សុ​វណ្ណា ​បាន​ចេញទៅ​ប្រមូល​​លុយ​ថ្លៃ​ក្បាល​ឡាន​ដឹកទំនិញ​គ្រប់​ប្រភេទ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន មួយថ្ងៃៗ​មិនដឹង​ជា​យក​ទៅណា​អស់​ទេ ហើយក៏​មិនដែល​មាន​នរណា ហ៊ាន​សួរនាំ​ពី​បញ្ហា​នេះក៏​ព្រោះតែ លី សុ​វណ្ណា មាន​ឥទ្ធិពល​ធំធេង​ណាស់​។​ ​

 

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា ក្រុមនគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​មិនដែល​​បង្ហាញ​ស្នាដៃ​អ្វី​ទេ ក្រៅពី​ការដាក់​ប៉ុស្តិ៍​ជជុះ និង​រថយន្ត​សម្រាប់​ប្រដេញ​ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ​ទៅ​តាមតែ​អំពើ​ចិត្ត​ហើយ​ប៉ុស្តិ៍​ជជុះ​របស់ នគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ ដែលមាន​ភាពអនាធិបតេយ្យ​ខ្លាំងជាងគេ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​វិហារ​ហ្លួង​(​ចុង​គ្រង​)​ក្រុង​សួង ដឹកនាំ​ដោយ​ឈ្មោះ លី សុ​វណ្ណា ជា​អនុប្រធាន ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​។​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ផងដែរ​ថា​ពេលខ្លះ​គ្រាន់តែ​ដឹក​អាចម៍មាន់ អាចម៍គោ​យកទៅ​ធ្វើ​ជី ដាក់​ដំណាំ​ម្រេច​ក៏​ក្រុម​របស់លោក លី សុ​វណ្ណា ចេញ​រថយន្ត​តាម​ប្រដេញ​ឲ្យ​ចូល​បង់លុយ​ចំនួន​២​ម៉ឺន​រៀល​ឬ​៤​ម៉ឺន​រៀល​ផងដែរ​បើទោះបីជា​ដឹងថា​ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់​អាចម៍គោ មិនមែនជា​ទំនិញ ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុសច្បាប់​អ្វី​ក៏ដោយ​។

 

​មន្ត្រីរដ្ឋបាល​សាលាក្រុង​សួង​បានអោយដឹងថា​កូនចៅ​លោក  លី សុ​វណ្ណា ជា​អនុប្រធាន ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​ដែល​ឈរជើង​តាម​ប៉ុស្តិ៍​ជជុះ សុទ្ធ​តែមាន​ជំនាញ​ប្រដេញ តាម​ឡាន​ដឹកឈើ និង​ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​ញាក់សាច់ ហើយ​ពេលខ្លះ​នគរបាល​ទាំងនោះ ដើរតួ​ជា​សមត្ថកិច្ច​ផង ដើរតួ​ជា​តុលាការ​ផង គឺ​ប្រដេញ​ចាប់​ឡាន​ដឹកទំនិញ ឬ​ឡាន​ដឹកឈើ ឲ្យ​ចូល​បង់លុយ​ស្ងាត់ៗ ហើយក៏​ដោះលែង​ទៅវិញ ដោយ​មិនបាន​សុំ​យោបល់ ពី​ព្រះរាជអាជ្ញា ឬ​រាយការណ៍ ជូន​ថ្នាក់លើ​នោះទេ​។​ ​

 

ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស ឲ្យ​តែ​ដឹកជញ្ជូន​ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ​៧​ចំណុច សង្កាត់​វិហារ​ហ្លួង​(​ចុង​គ្រង​) គឺ​មិនអាច​គេច​ផុតពី​ក្រសែភ្នែក របស់លោក លី សុ​វណ្ណា អនុប្រធាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ពុករលួយ​នោះទេ ហើយ​បើ​ហ៊ាន​លោតឆ័ត្រ ពិតជា​ត្រូវ​លោក លី សុ​វណ្ណា បញ្ជា​កម្លាំង​ឲ្យ​ដេញ​បង្ក្រាប យកមក​ធ្វើការ​ផាកពិន័យ ហើយ​ថែមទាំង​អួតអាង​ថា ពួកគេ​ធ្វើ​តាមតែ​ថ្នាក់លើ​បញ្ជាគឺ​លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ​។ហើយ​លោក លី សុ​វណ្ណា ធ្លាប់បាន​អះអាងថា ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ខុសច្បាប់ បង់លុយ​ឲ្យ​គាត់​ទាំង​ប៉ុន្មាន គឺ​គាត់​បាន​បង់​ជូន​ថ្នាក់លើ​ទាំងអស់ សូម្បីតែ​លុយ​ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់​អាចម៍គោ​​ក៏​គាត់​មិន​ទុក​ដែរ​គឺ​បង់​ជូន​លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំទាំងអស់​។​ ​ប្រជាពលរដ្ឋ​និង​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ចំណុច សង្កាត់​វិហារ​ហ្លួង​(​ចុង​គ្រង​)​ក្រុង​សួង​បាន​គំរាម​ផងដែរ​ថា ប្រសិនបើ​ពួកគេ អស់​សេចក្តី​អត់ធ្មត់​ពួកគេ​នឹង​រៀបចំ ពាក្យបណ្តឹង​ដាក់ចូល​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បី​បកស្បែក​មុខ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​ក្រោម​បញ្ជា​របស់លោក លី សុ​វណ្ណា ដែល​កំពុង​បង្ក​ព្យុះភ្លៀង តាម​ទំនើងចិត្ត​៕

Wat-31126

download

 

Leave a Reply

(*) Required, Your email will not be published