ស្ត្រីមួយចំនួនតែងតែមានចម្ងល់ និងមន្ទិលសង្ស័យខ្លះទាក់ទងនឹងការរីកធំធាត់នៃសុដន់របស់ខ្លួន ។ បើតាមការស្រាវជ្រាវខ្លះៗពីប្រព័ន្ធអ៊ីនធឺណេតមានមូលហេតុ ៣យ៉ាង ទាក់ទងនឹងរឿងនេះគឺ ឈានដល់វ័យគ្រប់ការ និងមករដូវ មូលហេតុ ដ៏ជាក់ស្ដែងបំផុតធ្វើឱ្យសុដន់ស្ដ្រីរីកធំ គឺការឈានដល់វ័យគ្រប់ការ។ នៅក្នុងអំឡុងពេលគ្រប់ការនៃឆាកជីវិតរបស់ស្ដ្រីនេះ អូវែរបស់នាងចាប់ផ្ដើមផលិតចេញអ័កម៉ូន Estrogen។ អ័កម៉ូន ប្រភេទនេះបណ្ដាលឱ្យកពូnជាតិធាត់ នៅក្នុងសុដន់ស្ដ្រី។
ក្រោយពេលស្ដ្រីចាប់ផ្ដើមមានរដូវ នាងអាចជួបប្រទះនូវ អាការៈឡើងសុដន់មួយរយៈ នៅក្នុងអំឡុងពេលមួយខែ មុនពេលនាងចាប់ផ្ដើមធ្លាក់រដូវ ម្ដងទៀត។ ការរីកលូតលាស់ធំ ក្នុងរយៈពេលខ្លីបែបនេះ បណ្ដាលមកពីក្រពេញនៅក្នុងសុដន់មានការរីកធំ ជាសញ្ញាបញ្ជាក់ថា ស្ដ្រីឈានដល់វ័យអាច មានកូនបាន។ ខណៈពេលស្ដ្រីកំពុងចាប់ផ្ដើមធ្លាក់រដូវ សុដន់របស់នាង ក៏ត្រឡប់មកសភាពដូចដើមវិញ។
វិធីពន្យាកំណើត និងការមានផ្ទៃពោះ ក្នុងអំឡុងពេលមានផ្ទៃពោះ អ័កម៉ូន Progesterone ផ្ដល់សមត្ថភាពដល់ សុដន់រួចជាស្រេច ដើម្បីផលិតចេញនូវទឹកដោះ។ សុដន់ស្ដ្រីរីកធំ បណ្ដាលមកពីការកកើតជាតិធាត់បន្ថែម និងការប៉ោង ឡើងនូវក្រពេញទឹកដោះ ហើយសុដន់ស្ដ្រីអាចរក្សាភាពធំដដែល ខណៈពេលស្ដ្រីជាម្ដាយបំបៅដោះកូន ដោយទឹកដោះ។ នៅពេលទារកត្រូវបានផ្ដាច់ទឹកដោះ សុដន់របស់ស្ដ្រី ក៏ត្រឡប់មករកទំហំដើមវិញ ឬអាចប្រែក្លាយជាតូចជាងមុន។ ការ ប្រើវិធីសាស្ដ្រពន្យាកំណើត ដូចជាការលេបថ្នាំ ក៏អាចធ្វើឱ្យសុដន់ស្ដ្រីរីកធំដែរ ពីព្រោះវិធីពន្យាកំណើតនេះ មានអ័កម៉ូន ដែលបត់បែនទៅតាមការទប់ស្កាត់ការមានផ្ទៃពោះ។
ការឡើងទម្ងន់ និងការហាត់ប្រាណ ប្រសិនបើស្ដ្រីឡើងទម្ងន់ ដោយសារការកពូននូវជាលិកាខ្លាញ់ សុដន់របស់នាង ក៏អាចរីកធំបានដែរ។ ការហាត់ប្រាណអាចធ្វើឱ្យទំហំសុដន់ស្ដ្រីស្រកតូច ដោយការដុតកម្ទេចនូវជាលិកាខ្លាញ់ នៅក្នុង រាងកាយ។ ការហាត់ប្រាណត្រង់សាច់ដុំដើមទ្រូង ផ្នែកខាងក្រោមនៃសុដន់អាចរារាំង នូវការស្រកចុះនៃជាលិកាខ្លាញ់ ក្នុងសុដន់។ សាច់ដុំត្រង់ទ្រូងរីកធំ ក៏ធ្វើឱ្យសុដន់រីកធំដែរ។ សាច់ដុំត្រង់ទ្រូងមានកម្លាំងខ្លាំង ក៏អាចធ្វើឱ្យសុដន់ស្ដ្រីឡើង រឹងដែរ៕