រាជធានីភ្នំពេញ : ជារឿយៗភាពមិនប្រក្រតីនៃសង្គមតែងតែកើតមានជាបន្តបន្ទាប់។ ជុំវិញករណីនេះដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបករណីនេះ ត្រូវបានលាតត្រដាងបន្តិចម្តងៗ។ តួយ៉ាងករណីស្លាកលេខភ្លោះ (ជាន់គ្នា) ត្រូវបានបណ្តាញសង្គមដែលមានប្រជាប្រិយភាព បង្ហោះចែករំលែកជាសាធារណៈ។
ចំពោះករណីស្លាកលេខជាន់គ្នា ត្រូវបានមហាជនសើចចំអកខ្លាំងៗចំពោះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា ៖« តើករណីទាំងអស់នេះលោក មានបានដឹងពីរឿង នេះឬទេ? ឬក៏ឆ្លើយថា មិនដឹង? ឬអាចបណ្តាលមកពីការងាររបស់លោកធំពេក ធំរហូតហួសពីសមត្ថភាពលោកយូរហើយ បើដូច្នេះមែន ថ្នាក់ក្រោមរបស់លោក ជាអ្នកធ្វើលួចកេងបន្លំថវិកាជាតិ និងបន្លំចេញស្លាកលេខ ពាសវាលពាសកាល ខុសទៅនឹងច្បាប់ គឺមានន័យថា ក្លែងបន្លំលិខិតសាធារណៈ គឺត្រូវតែទទួលទោសទៅតាមច្បាប់ជាធរមាន។
តាមរបាយការណ៍ ពីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានបានបញ្ជាក់ថា រថយន្តមានស្លាកលេខមិនប្រក្រតីជាង២៥ម៉ឺនគ្រឿង ម៉ូតូ មានជាង៣០ម៉ឺនគ្រឿង ទូទាំងប្រទេស។ រថយន្តកែឆ្នៃតាមទំនើងចិត្តមានជាង៥ម៉ឺនគ្រឿង ម៉ូតូជាង១សែនគ្រឿង។
ចំពោះករណីនេះ តើអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់វិធានការបែបណា? ឬបានត្រឹមតែឱបដៃឈរមើលទេ?