រាជធានីភ្នំពេញ : បន្ទាប់ពីតារាសម្តែងសិចស៊ី ដើមទ្រូងមូលក្បំ រាងស្រឡូន កញ្ញា បេនី យ៉ាំង ដែលត្រូវបានគេយករូបភាពរបស់នាងទៅបន្លំបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយ និងបានប្រមាថជីវិតឯកជនរបស់នាងយ៉ាងអាសអាភាសរួចមកនោះ។ ថ្មីៗនេះរឿងរ៉ាវដដែលបានធ្លាក់មកលើតារាសម្តែងសាច់សខ្ចី ដូចបណ្ដូលចេក នាង ពេជ្រ អាវីហ្សា វិញម្តង ហើយត្រូវបានគេយករូបភាពរបស់នាងមកបង្ហោះក្នុងទំព័ររបស់បណ្តាញសង្គមមួយឈ្មោះថា « រូបភាពស្រីក្រមុំខ្មែរ ដែលអស់ព្រហ្មចារី» ហើយក្នុងទំព័រនោះបានបញ្ជាក់ថា ពេជ្រ អាវីហ្សា នៅមានព្រហ្មចារីយ៍(ហ្ស៊ីន) និងសូមប្រកាសស្វែងរកមិត្តប្រុសម្នាក់ ដើម្បីយល់ចិត្ត។
តារាសម្តែងសាច់សខ្ចី ដូចបណ្ដូលចេក និយមបញ្ចេញភាពសិចស៊ីកញ្ញា ពេជ្រ អាវីហ្សា បានបង្ហោះជាសាធារណៈឆ្លើយតបទៅនឹងការបង្ហាញសារ ប្រមាថ មាក់ងាយដោយយករូបរបស់នាង ទៅបង្ហោះនោះថា «ហេតុអីបានជា ទំព័រ(Page) មួយនេះ មកបង្ខូចកិត្តិយស នាងខ្ញុំ ភាពសិចស៊ីសម្រាប់នារីគ្រប់រូបក្នុងសម័យនេះ វាអាចថាបានជា រឿងទូទៅទៅហើយ…»។
តារាស្រី ដែលមានបុរសគូស្នេហ៍ជាអ្នកជំនួញរូបនេះ បានចាត់ទុកថា ការបង្ហាញសារបែបនេះ គឺជាចេតនាមួយដែលជាន់ឈ្លី កេរ្តិ៍ឈ្មោះរបស់នាង ដោយតាមរយៈសារខ្លី ដែលគេយករូបរបស់នាងទៅបង្ហោះ ជាសាធារណៈទាំងដែលអ្នកបង្ហោះនោះ មិនដែលបានស្គាល់នាងច្បាស់ថា នាងជាមនុស្សបែបណាផង ចុះហេតុអ្វី ក៏ហ៊ានយករឿងបែបនេះមកបន្ទោសបង្អាប់តម្លៃនាងជាស្ត្រីខ្មែរ?៕