សហរដ្ឋអាមេរិក : យោងតាមសារព័ត៌មាន New York Post បានរាយការណ៍មកថា ប្រជាពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យប្តឹង សរុបចំនួន ៣១១បណ្តឹង ចំពោះប្ដីប្រពន្ធមួយគូ ដែលរស់នៅក្នុងទីក្រុងញូវយ៉ក ពីបទគូស្នេហ៍នេះបញ្ចេញសំឡេងខ្លាំងជាងគេក្នុងពេលរួមភេទ។ ដែលសកម្មភាពរបស់ប្ដីប្រពន្ធមួយគូនេះ បានបង្កជាការរំខានដល់អ្នកជិតខាងរបស់ពួកគេ ក្នុង តំបន់ Brooklyn នេះ។
ប្រភពពីសារព័ត៌មាន New York Post បានឲ្យដឹងទៀតថា គូស្នេហ៍ខាងលើរស់នៅក្នុងផ្ទះជាន់ទី ៦ នៃអគារ Apt. D7 ក្នុងតំបន់ Brooklyn ទីក្រុងញូវយ៉ក។ សាក្សីបានឲ្យដឹងថា ពួកគេបានឮសំឡេងស្រែកខ្លាំងៗ ចេញពីជាន់ពី ៦ នៃអគារដែលមានមនុស្សរស់នៅជាច្រើនគ្រួសារ។
សាក្សីជាស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ Omar Ramos បាននិយាយថា នាងរស់នៅជាន់ទីពីរហើយនាងតែងតែបានឮសំឡេងពួកគេគ្រប់ពេលវេលា ជាពិសេសសំឡេងរបស់មនុស្សស្រីស្រែកថ្ងូរខ្លាំងៗរៀងរាល់យប់ពេលនាង មកដល់ផ្ទះ។ ស្ត្រីនោះចេះតែស្រែកថ្ងូររហូតមិនឈប់នឹងស្រែកកាន់តែខ្លាំងក្នុង រយៈពេលប្រហែលជា ៣០ នាទីហើយពេលខ្លះជាងមួយម៉ោងក៏មាន។
យោងតាមពាក្យបណ្ដឹងរបស់អ្នកជិតខាងម្នាក់ បានរៀបរាប់ថា អ្នកជិតខាងរបស់គាត់បានធ្វើឱ្យមានសំឡេងរំខានខ្លាំងៗនាងតែងតែស្រែកថា ‘Yes, yes, yes’ ដើម្បីអូសបន្លាយពេលវេលានៃការរួមភេទរបស់ពួកគេ។
ក្រោយពេលមានពាក្យបណ្តឹងកាន់តែច្រើនដូចនេះប៉ូលីសបានរកឃើញថា ពេលរួមភេទដោយបញ្ចេញសំឡេងខ្លាំងៗ ក្នុងចន្លោះពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៥ នេះ៕