ហេតុអ្វី មនុស្ស​ស្លាប់​ទាំង​វ័យក្មេង​?

, , Leave a comment

04-2-2015 (1)

​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ជំងឺ​បេះដូង និង​ជំងឺមហារីក គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ប្រជាជន​អាមេរិក​ស្លាប់​ច្រើនជាងគេ​ទាំង​នៅក្នុង​វ័យក្មេង​។ ប៉ុន្តែ​នៅក្នុង​សកលលោក​យើង​វិញ​មាន​ជំងឺ​ជាច្រើន​មុខ ដែល​បានសម្លាប់​មនុស្ស​ទាំង​នៅ​វ័យក្មេង​។ នៅ​ប្រទេស​កម្ពុជា​ជំងឺ​បេះដូង​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនណាស់​ជាពិសេស គឺ​អ្នកធ្វើការ និង រកស៊ី​ដែល​រង​នូវ​សម្ពាធ​ការងារ​ច្រើន​។ រូបភាព​ផែនទី​ខាងក្រោម​នេះ បានបង្ហាញ​នូវ​ជំងឺ​ជា​មូលហេតុ​ឈានមុខ​គេ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ទាំង​វ័យក្មេង នៅក្នុង​ប្រទេស​នីមួយៗ ដោយ​ទិន្នន័យ​ទាំងនេះ​ទទួលបាន​មកពី​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ Global Burden of Disease ដែល​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៣​។​

 

​ក្នុង​អត្ថន័យ​នេះ​មាន​សារៈសំខាន់​ដោយ​សង្កត់ធ្ងន់​ពី «​មូលហេតុ​នៃ​ការបាត់បង់​អាយុជីវិត​» គឺ​មិន​ដូចគ្នា​ទេ​។ ជា​ឧទាហរណ៍​នៅក្នុង​ប្រទេស​កម្ពុជា និង​ថៃ មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​ទាំង​វ័យក្មេង គឺ​ជំងឺ​បេះដូង ខណៈដែល​វៀតណាម​, ចិន និង​ភូមា មូល​ហេតុដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ទាំង​វ័យក្មេង គឺ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​

 

​សរុប​ជារួម​មកវិញ​តាម​ទិន្នន័យ​ពី Global Burden of Disease បាន​បង្ហាញថា ជំងឺ​បេះដូង​គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​អាយុ​នៃ​ជីវិត (​ស្លាប់​ទាំង​វ័យក្មេង​) ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក ហើយ​សម្រាប់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​តិច មូល​ហេតុដែល​បណ្តាល​ឲ្យ មនុស្ស​ស្លាប់​ទាំង​វ័យក្មេង ឈានមុខ​គេ​នោះ មានដូចជា ៖ ជំងឺគ្រុនចាញ់​, ជំងឺរាគ​, សម្រាលកូន​មិន​គ្រប់​ខែ​, ជំងឺអេដស៍ ឬ​អំពើហិង្សា​ជាដើម​។​

 

​ខ្លឹមសារ​ទាំងអស់នេះ គេហទំព័រ​កំណើត​ថ្មី ចង់បង្ហាញ​ដោយ​បំណងល្អ ដែល​ជួយ​ឲ្យ​លោកអ្នក​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ជាពិសេស​សម្រាប់​អ្នកធ្វើការ ដែលមាន​ស្ត្រេ​ស​ច្រើន​នៅ​កន្លែង ធ្វើការ​សូម​ថែរក្សា​សុខភាព​បេះដូង​ឲ្យ​បានល្អ​ផង​៕

 04-2-2015 (2)

 

Leave a Reply

(*) Required, Your email will not be published