ភ្នំពេញ ៖សេចក្តីរាយការណ៍បានអោយដឹងថា បុរសម្នាក់ឈ្មោះ តេង សុខឃាន់ អាយុ៤០ឆ្នាំដែលជាភ្នាក់ងារទទួលផ្នែកចែកចាយឱសថក្លែងក្លាយត្រូវបាននគរបាល
នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃដោះលែងឱ្យមានសេរីភាព ឡើងវិញកាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០១៥បន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃដោយសំអាង ថាមិនមែនជាម្ចាស់ទីតាំងពោលគឺគ្រាន់តែជាភ្នាក់ងារទទួលផ្នែកចែកចាយឱសថក្លែង ក្លាយប៉ុណ្ណោះហើយការដោះលែងនោះមានការរិះគន់ថាចាប់លែងៗដោយសារតែ ផលប្រយោជន៍ ។
គួររំលឹកថាកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៥ឱសថ ក្លែងក្លាយចំនួន៤០២កេសត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃចុះបង្ក្រាប នៅផ្ទះលេខ១៥ ផ្លូវលេខ៨ ក្នុងបុរីពិភពថ្មីសំរោង អណ្តែត ស្ថិតនៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្នុងប្រតិបត្តិការ ចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជា សុមេធី អគ្គស្នងការងនិងជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងដឹកនាំ កម្លាំងផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ ឡុង ស្រេង អនុ ប្រធាន នាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោក តុប ឈុន ឡុង ព្រះរាជ អជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ និង អាជ្ញាធរ មូលដ្ឋាន ចូលរួមផងដែរ។ហើយលោក ឡុង ស្រេង បានអោយដឹងនៅពេលបង្ក្រាបថា មុន និង ឈាន ដល់ ការចុះបង្ក្រាបនេះ គឺមានការតាមដានដោយ កំលាំង របស់លោកផ្ទាល់ ។
សារព៍ត័មានកំណើតថ្មី មិនអាចទាក់ទងការបំភ្លឺពីលោក ឡុង ស្រេង អនុ ប្រធាន នាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃដែលដឹកនាំ កម្លាំងផ្ទាល់ក្នុងប្រតិបត្តិការចុះបង្ក្រាបពាក់ពន្ឋ័ករណីដោះលែងឈ្មោះ តេង សុខឃាន់ អាយុ៤០ឆ្នាំ ដែលជាភ្នាក់ងារទទួលផ្នែកចែកចាយឱសថក្លែងក្លាយ នោះនៅឡើយទេ៕