រាជធានីភ្នំពេញ : ថ្មីៗនេះបណ្តាញសង្គមបានបង្ហាញពីតម្លៃប្រេងសាំងដែលកើនឡើងជាលំដាប់។ បណ្តាញសង្គមមួយឈ្មោះ Heng Ly បានបង្ហោះនូវរូបភាពនៃស្ថានីយ៍ប្រេងនានាដោយបង្ហាញថា ៖« ប្រេងសាំងថ្ងៃនេះឡើងថ្លៃ ៤៤៥០ រៀល ក្នុងមួយលីត្រគិតត្រឹមរសៀលថ្ងៃទី២៩មេសានេះ ប្រេងសាំង នៅការ៉ាស់ ក្នុងរាជធានីភ្នំពេញ បានបន្តឡើងថ្លៃ កើនដល់ ៤៤៥០ រៀល ក្នុងមួយលីត្រ សម្រាប់សាំងស៊ុបពែរ នៅ Caltex។ ចំណែកប្រេងសាំងធម្មតា តម្លៃ ៤២០០ រៀល។ រីឯនៅការ៉ាស់សាំង Total, PTT និងTela ប្រេងសាំងស៊ុបពែរ ឡើងថ្លៃដល់ ៤៣៥០ រៀល ក្នុងមួយលីត្រ រីឯប្រេងសាំងធម្មតា តម្លៃ ៤១៥០ រៀល។
ការឡើងថ្លៃប្រេងសាំងជាថ្មីនាពេលនេះ មិនទាន់មានការពន្យល់នៅឡើយទេ ខណៈដែលការចុះថ្លៃប្រេង ក្រោម ៤០០០ រៀល ក្នុងមួយលីត្រ បានប្រហែលជាជាង ១ ខែ នៅមុនពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕ Heng Ly