ច​ន ច័ន្ទ​លក្ខិណា ទទូច​ឲ្យ​អ្នកកាសែត កុំ​ជ្រៀតជ្រែក​ជីវិត​ឯកជន​របស់​នាង​

, , Leave a comment

30-4-2015 (3)

រាជធានី​ភ្នំពេញ : “​ទូរស័ព្ទ​ខ្ញុំ​បើក​រហូត សូមកុំ​បំពាន លើ​ជីវិត​អ្នកដទៃ ហើយ​រៀន​គោរព​សិទ្ធិ​ឯកជន​ផង បើ​ការ Post រូប​ផ្សេងៗ របស់ខ្ញុំ​នៅលើ Facebook & page & IG មាន​អ្នកយក​ទៅធ្វើជា​ព័ត៌មាន​ទៀត ខ្ញុំ​នឹង​ឈប់​លេង​ប្រព័ន្ធ​ទាំងអស់​ហ្នឹង​ទៀត ដើម្បី​កុំ​ឲ្យ​មាន​ព័ត៌មាន​ច្រើន ហើយ​ថែមទាំង​ជា​ព័ត៌មាន ដែល​បំពាន​ខ្លះទៀត បើ​ឈប់​លេង គឺ​អស់​ព័ត៌មាន សូម្បីតែ acc របស់គាត់ ក៏​តាមដាន​ដែរ Heng Loong សួរថា ជីវិត​ឯកជន​របស់​ពួក​ខ្ញុំ គឺ​គ្មាន​អ្នក​ដោះលែង​ទេ​ឬ​?”​។ នេះ​ជាស​ម្តី​របស់​តារា​សម្តែង មេម៉ាយ​ចាយរាង​សម្បូរ​មន្ត​ស្នេហ៍ ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាង​ចំពោះ​បណ្តាសារ​ព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​រឿងរ៉ាវ​របស់​នាង គ្មាន​ការពិត​។​

 

​ថ្មីៗ​នេះ​សម្រាប់​ជីវិត​ឯកជន​របស់​តារា​សម្តែង ចាយរាង ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​គេ​សង្កេតឃើញថា មាន​បណ្តាសារ​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​រឿងរ៉ាវ​ចំណងស្នេហា​របស់​នាង​ជាមួយនឹង​បុរស​អ្នកជំនួញ​ម្នាក់ ឈ្មោះ ហេង ឡុង ហើយ​ត្រូវបាន​គេ​សង្ស័យថា អ្នក​ទាំងពីរ​កំពុងតែ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​ទៀតផង​។ ចំពោះ​ប្រតិកម្ម​រឿងនេះ មេម៉ាយ​ចាយរាង ច​ន ច័ន្ទ​លក្ខិណា បាន​បដិសេធ​យ៉ាង​ដាច់ខាត​ថា អ្នក​បង្ហាញ​ព័ត៌មាន​គ្មាន​ការពិត ពោលគឺ រូបនាង និង​បុរស​ម្នាក់​ខាងលើ​នោះ គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា​តែប៉ុណ្ណោះ​។ តែ​មហាជន​ក៏មាន​ការងឿងឆ្ងល់​ថា តើ​ចំណងស្នេហា​នេះ មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​ខ្នង បានជា​នាង​មានបំណង​បិទបាំង​ចំណង​ស្នេហ​មួយ​នេះ ពី​ក្រសែភ្នែក​ទស្សនិកជន​ទៅវិញ​?

 

​តាមរយៈ​សារ​ខ្លី​មួយទៀត តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបង្ហាញ​អារម្មណ៍ ក្រេវក្រោធ​ឆ្លើយឆ្លង​ទៅនឹង​បណ្តាញសារព័ត៌មាន​ដែល​ចុះផ្សាយ​ថា “​នាង​ស្រវា​ប្អូនធម៌ អតីត​ស្វាមី​មក​ធ្វើជា​សង្សារ​”​។ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ប្រាប់ថា «​ខ្ញុំ​សូម​ឆ្លើយ​សម្រេច​ហើយ ក៏​ឈប់​call​មក​សួរថា គាត់​មិនមែន ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​អី​ទេ គឺ​អ្នករកស៊ី​ធម្មតា ហើយក៏​មិនមែនជា​ប្អូនធម៌ របស់​អតីត​ស្វាមី​ខ្ញុំ​ដែរ សូម​ផ្តល់​ឲ្យ​ច្បាស់ កុំ​ចូលចិត្ត​ធ្វើជា​មនុស្ស​ប្រុស​មាត់​ស្រី​…!»៕

30-4-2015 30-4-2015 (1) 30-4-2015 (2)

 

Leave a Reply

(*) Required, Your email will not be published