ទម្លាប់​ទាំង​៨​យ៉ាង​ ដែល​អ្នកដឹកនាំ​អស្ចារ្យ​តែង​តែ​ប្រតិបត្តិ

, , Leave a comment

command-performance-infuential-ceos-good-leader1

​តើ​អ្នកមាន​ដែល​ចាប់អារម្មណ៍​ថា ហេតុអ្វី​បានជា​អ្នកដឹកនាំ​មួយចំនួន​ជោគជ័យ ខណៈដែល​មួយចំនួនទៀត​បរាជ័យ​ក្នុងការ​ដឹកនាំ​អាជីវកម្ម​ឲ្យ​ទៅដល់​គោលដៅ​ដែរឬទេ​? អ្នក​ប្រហែលជា​អាច​និយាយបានថា នេះ​គឺ​ដោយសារ​ជំនាញ បទពិសោធ ការគិត​វិភាគ សកម្មភាព និង​ប្រព័ន្ធ​ដឹកនាំ​ដែលមាន​លក្ខណៈ​ផ្សេងគ្នា​ទើប​បណ្តាល​ឲ្យ​មានការ​ជោគជ័យ និង​បរាជ័យ​។​

 

​ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​បុគ្គល​ដែលជា​អ្នកដឹកនាំ​អស្ចារ្យ​ពិតជា​មិន​ងាយ​រកបាន​ដោយ​ងាយស្រួល​ឡើយ ព្រោះថា​ពួកគេ​បាន​ឆ្លងកាត់​ការហ្វឹកហាត់ បរាជ័យ លើកទឹកចិត្ត ជំរុញ និង​សិក្សា​ពី​ភាពខុសគ្នា​នៃ​ច​រិ​ក​លក្ខណៈ​របស់​មនុ​ស្សទើ​ប​ធ្វើ​ឲ្យ​ពួកគេ​មាន​ជំនាញ​ក្នុងការ​សម្រេចចិត្ត​លឿន​ប្រកបដោយ​ភាព​ទំនុកចិត្ត​ដូច្នេះ​។​

 

​បើ​អ្នក​ចង់​ក្លាយជា​អ្នកដឹកនាំ​អស្ចារ្យ​ដូច​ពួកគេ​អ្នក​ចាំបាច់​ត្រូវធ្វើ​ការងារ​ធ្ងន់ ដើម្បី​ហាត់ពត់​លុត​ដំ​ខ្លួនឯង ឲ្យ​ក្លាយ​អ្នកដឹកនាំ​ដែល​អស្ចារ្យ​ដូច​បុគ្គល​ទាំងនោះ​។ ថ្ងៃនេះ សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​វិធីសាស្ត្រ​ទាំង​៨​យ៉ាង​ដែល​គ្រប់​អ្នកដឹកនាំ​អស្ចារ្យ​ស្ទើ​តែ​ទាំងអស់​យកមកអនុវត្ត​ឲ្យ​ក្លាយជា​ទម្លាប់​ប្រចាំថ្ងៃ​។​

 

១-​ពួកគាត់​សរសើរ និង​លើក​ដំ​កើន​
​វា​ពិតជា​មិនមាន​អ្វី​ពិបាក​ទេ​ដោយ​គ្រាន់តែ​និយាយ ឬ​កត់ត្រា​នូវ​គុណសម្បត្តិ​របស់​បុគ្គលិក​ដែលមាន​ស្នាដៃ​ក្នុង​ការជួយ​អភិវឌ្ឍន៍​អាជីវកម្ម​របស់​អ្នកនោះ​។ ប៉ុន្តែ​ជួនកាល អ្នក​មិនបាន​ធ្វើ​ដូចនេះ​ឡើយ ដោយ​គ្រាន់តែ​ផ្តល់​ការសរសើរ​ដែល​បោកប្រាស់​ទៅ​បុគ្គលិក ដូច​ជាការ​ចាប់ដៃ ទះ​ស្មា ឬ​សន្យាថា នឹង​ផ្តល់​នេះ​ផ្តល់​នោះ នោះឡើយ​។ អ្នកដឹកនាំ​អស្ចារ្យ​ត្រូវ​យល់ដឹង​ពី​ចំណុច​ទាំងអស់នេះ ដូច្នេះ​ពួកគាត់​តែងតែ​សម្ដែង​ចេញ​នូវ​ការ​អគុណ កោតសរសើ ឫ​ក៏​ផ្តល់​ជា​រង្វាន់​ដែល​កម្រ​នឹង​ផ្តល់​ឲ្យ​ទៅ​បុគ្គលិក​ណា​ម្នាក់​។ ការកោតសរសើរ និង​លើក​ដំ​កើន​បុគ្គលិក គឺជា​ដង្ហើម​របស់​អ្នកដឹកនាំ​។​

 

២-​ពួកគាត់​ហ៊ាន​សម្រេចចិត្ត​
​គំនិត គឺជា​ប្រភព​ដើមចម​នៃ​ថាមពល​ដែល​អស្ចារ្យ​បំផុត​របស់​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​បើ​គំនិត​នោះ​មិនមាន​សកម្មភាព​ទេវា​ក៏​មិនបាន​ផ្តល់​លទ្ធផល​អ្វី ក្រៅពី​ក្តី​ស្រមើល​ស្រ​ម៉ៃ​ឡើយ​។ អ្នកដឹកនាំ​ដែល​ពូកែ​តែងមាន​ការសម្រេចចិត្ត និង​ចាប់​ផ្តើមធ្វើ​សកម្មភាព​ភ្លាមៗ ពីព្រោះថា​ការសម្រេចចិត្ត ដែលមាន​សកម្មភាព​នឹង​ផ្តល់​ឲ្យ​អ្នកដឹកនាំ​នូវ​លទ្ធផល និង​ទំនុកចិត្ត​។ ការបង្កើត​ឲ្យ​មានការ​សម្រេចចិត្ត​ខុស វា​ពិត​ជាមាន​ភាពប្រសើរ​ជាង​ការសម្រេចចិត្ត​ត្រូវ​ដែល​មិនមាន​សកម្មភាព ព្រោះ​រាល់​កំហុស​ទាំងអស់​សុទ្ធ​តែ​អាច​កែលម្អ និង​ផ្តល់​បទពិសោធ​ដល់​អ្នក​។​

 

៣-​ពួកគេ​មាន​ទំនួល​ខុសត្រូវ​
​ន​ណារៗ​ក៏​តែងមាន​ការប្រព្រឹត្ត​ខុស និង​សម្រេចចិត្ត​ខុស ប៉ុន្តែ​អ្វីដែល​សំខាន់​ថា​តើ​អ្នក​នឹងធ្វើ​ដូចម្តេច​ក្រោយពេល​ដែលមាន​កំហុស​កើតឡើង​។ ចំពោះ​អ្នកដឹកនាំ​ដែល​អស្ចារ្យ​តែង​និយាយ​មុនគេ​ថា “​ខ្ញុំ​បានធ្វើ​ខុស​” ឬ “​ខ្ញុំ​បានសម្រេច​ចិត្ត​ខុស​” ដូច្នេះ​គួរតែ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​។ អ្នកដឹកនាំ​ដែល​អស្ចារ្យ​តែងមាន​ការដឹង​ខុស ចំពោះ​អ្វីដែល​ខ្លួនឯង​បានធ្វើ និង​មិនបាន​ទម្លាក់កំហុស​ទៅកាន់​ន​ណារ​ម្នាក់​ឡើយ ព្រោះ​ពួកគាត់​ចង់​បង្កើត​ឲ្យ​មាននូវ​វប្ប​ធ៌​ម​នៃ​ការ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ​របស់​បុគ្គលិក​គ្រប់រូប​។​

 

៤-​ពួកគេ​មាន​ទំនាក់ទំនង​
​គំរោង ប្រតិបត្តិការ និង​ការងារ​ជាច្រើន បាន​បរាជ័យ​ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​។ កត្តា​ទាំងនេះ​បណ្តាលមកពី​អ្នកគ្រប់គ្រង​ភាគច្រើន​នៅតាម​អង្គភាព​នីមួយៗ មិនបាន​យកចិត្តទុកដាក់​នូវ​ការនិយាយស្តី​របស់ខ្លួន និង​និយាយ​យកតែ​ឈ្នះ​។ ផ្ទុយ​មកវិញ​អ្នកដឹកនាំ​ដែល​អស្ចារ្យ​មិនបាន​ធ្វើ​ដូចនេះ​ឡើយ ពួកគាត់​ព្យាយាម​ពន្យល់ និង​ស្តាប់ គ្រប់​ហេតុផល​របស់​បុគ្គលិក​ដែល​នាំ​ឲ្យ​បុគ្គលិក​មាន​ភាព​ក្លា​ហ៊ាន​ក្នុងការ​បញ្ចេញមតិ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដឹកនាំ​។ ចូរ​ចងចាំ​ថា​ទំនាក់ទំនង​ដែល​ល្អ​មិនមែន​កើតចេញពី​ការនិយាយ​ឲ្យ​អ្នកដទៃ​ស្តាប់​តាម​អ្នក​នោះទេ តែ​វា​កើតចេញពី​ការ​ស្តាប់​ច្រើនជាង​និយាយ​។​

 

៥-​ពួកគេ​ធ្វើជា​ឧទាហរណ៍​
​បុគ្គលិក​ទាំងអស់​តែង​រងចាំ​មើល​រាល់ សកម្មភាព ភារ​:​កិច្ច និង​ការងារ​ផ្សេងៗ របស់​អ្នកដឹកនាំ​នៅក្នុង​អង្គភាព​។ អ្វីដែល​សំខាន់​នោះ​ត្រង់​ថា តើ​សកម្មភាព​ការងារ​របស់​អ្នកដឹកនាំ​មាន​លក្ខណៈ​ដូចម្តេច ហើយ​អ្វីដែល​បុគ្គលិក​នឹង​និយាយ​ពី​អ្នក​។ ចំពោះ​អ្នកដឹកនាំ​ដែល​អស្ចារ្យ​តែង​ធ្វើ​នូវ​សកម្មភាព​ដែលជា​គំរូ​ល្អៗ​ដល់​បុគ្គលិក ហើយ​ពួកគាត់​តែង​បង្ហាញ​ជា​លទ្ធផល ដោយ​មិន​គ្រាន់តែ​ជា​បង្ហាញ​ទៅ​ឲ្យ​បុគ្គលិក​មើល​ឡើយ​។​

 

៦-​ពួកគេ​ផ្តល់​ការកែលម្អ​នូវ​ចំណុច​ខ្វះខាត​
​អ្នក​គ្រប់គ្នា​សុទ្ធតែ​ចង់​ពង្រឹង សម្ថ​ភាព ជំនាញ និង​ចំណេះដឹង​ផ្សេងៗ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​។ ហេតុ​ដូច្នេះហើយ​ការផ្តល់​នូវ​ដំបូន្មាន​ក្នុងការ​កែលម្អ គឺជា​រឿង​ដែល​ចាំបាច់​។ អ្នកដឹកនាំ​ដែល​អស្ចារ្យ​តែងមាន​ការយកចិត្តទុកដាក់​ត្រង់ចំណុច​នេះ ព្រោះ​ពួកគាត់​មិន​ចង់បាន​បុគ្គលិក​ដែល​ត្រឹមតែ​ធ្វើការ​តាម​អ្វីដែល​គាត់​បញ្ជា​ទេ តែ​គាត់​ចង់បាន​ធនធានមនុស្ស​ដែល​អាចជួយ​ឲ្យ​អង្គភាព​មានដំណើរ​ការ​ទៅដោយរ​លួ​ន​។​

 

៧-​ពួកគេ​ស្វែងរក​ជំនួយ​
​ការពិត​មួយ​ដែល​មនុស្ស​គ្រប់រូប​បានដឹង​នោះ គឺ​បុគ្គល​ក្នុង​លោក​គ្មាន​ន​ណារ​ម្នាក់​មាន​សម្ថ​ភាព​ចេះ​អ្វី​ទាំងអស់​នោះទេ គ្រាន់​តែមាន​អ្នកចេះ​ច្រើន និង​អ្នកចេះ​តិច​ប៉ុន​នោះ​។ យ៉ាងណាមិញ​អ្នកដឹកនាំ​ដែល​ជោគជ័យ​ក៏​ដូច្នោះ​ដែរ ដូចនេះ​ពួកគាត់​ត្រូវ​ស្វែងរក​ជំនួយ​ដោយ​ព្យាយាម​ស្វែងរក​មនុស្ស​ដែលមាន​ចំណេះដឹង​ច្រើន ឬ​ចេះ​នូវ​អ្វីដែល​ពួកគាត់​មិនចេះ និង​មិនអាច​ធ្វើបាន​។ លើសពីនេះ​អ្នកដឹកនាំ​ដែល​អស្ចារ្យ​មិនបាន​ប្រកាន់​ឋានៈ​ចំពោះ​បុគ្គលិក​ឡើយ គឺ​ពួកគាត់​បើក​ចិត្ត​ទូលាយ​ទទួលយក​ចំណេះដឹង ឬ​ដំបូន្មាន​ពី​បុគ្គលិក​ទាំងអស់​។​

 

៨-​ពួកគេ​បង្កើត​ឲ្យ​មានការ​ប្រកួតប្រជែង​
​អ្នកដឹកនាំ​ដែល​អស្ចារ្យ តែង​បង្កើត​ឲ្យ​មាននូវ​ប្រព័ន្ធគ្រប់គ្រង​ដែលមាន​លក្ខណៈ​ស្តង់ដារ ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​គ្រប់រូប​មានឱកាស​ក្នុងការ​បញ្ចេញ​សកម្មភាព និង​សក្តានុពល របស់ខ្លួន​ដោយ​ផ្តល់នូវ​អំណាច ឯករាជ្យភាព ដើម្បី​សម្រេចបាន​ការងារ​ប្រកបដោយ​ប្រសិទ្ធិ​ផល និង​អាច​ទទួលបាន​ការងារ​សំខាន់​ណាមួយ​ក្នុង​អង្គភាព​។ អ្នកដឹកនាំ​ដែល​អស្ចារ្យ​ក៏បាន​ផ្លាស់ប្តូរ​នូវ​ទំរង់​ការងារ ដោយមាន​ការរៀប​ចំកា​រងារ​ឲ្យ​ត្រូវ​តាម ជំនាញ ទេពកោសល្យ និង​បទពិសោធន៍​របស់​បុគ្គ​លិ​ក​ម្នាក់​៕

 

Leave a Reply

(*) Required, Your email will not be published