មាន សូ​នី​តា ពពួក​ម៉ែ​យ៉ែម​រាយ​អន្ទាក់​ទឹកប្រាក់​តាម​ប្រមាញ់​

, , Leave a comment

29-4-2015 (2)

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​តារាចម្រៀង និង​សម្តែង​ស្រីៗ ដូចជា​កញ្ញា ជី​ជី​, គៀត សុ​វណ្ណា​ឡាង មាន​តម្រុយ​ម៉ែ​យ៉ែម​តាម​ប្រ​គិត​កន្លងមក​នោះ មិនទាន់មាន​ភាពស្ងប់ស្ងាត់​ផង ស្រាប់តែ​ពេល​ថ្មីៗ​នេះ លេចឮ​ព័ត៌មាន​ថា កញ្ញា​ស្រី​ស្រស់ មាន សូ​នី​តា កំពុង​តែមាន​ម៉ែ​យ៉ែម​តាម​ប្រ​ម៉ាញ់​។ ប្រភព​ចេញពី​មិត្ត​អ្នកសិល្បៈ​បាន​ទម្លាយ​ប្រាប់​ដឹងថា ក្រុម​ម៉ែ​យ៉ែម​កំពុងតែ​រាយ​អន្ទាក់​ចាប់ មាន សូ​នី​តា ដោយមាន​ជា​ថ្នូរ​នៅ​ប្រាក់​ជាច្រើន​សន្ធឹកសន្ធាប់ ផ្តល់​សម្រាប់​រូបនាង​បើក​ជំនួញ​ទៀតផង​។​

 

​ដោយឡែក​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ កញ្ញា មាន សូ​នី​តា បានបញ្ជាក់​ប្រាប់ថា បើទោះបី​ជាមាន​អ្នក​តាម​ប្រមាញ់ និង​ខំ​រាយ​អន្ទាក់​យ៉ាងណាក៏ដោយ​ក៏​នាង​មិន​ងាយ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ជនខិលខូច​ទាំង​នោះឡើយ​។ ហើយ​រូបនាង​បាន​និយាយ​បដិសេធ​យ៉ាង​ដាច់ខាត​ថា នាង​ខ្ញុំ​កើតមក​មិនមែន​រស់ ដើម្បី​ប្រាក់​នោះឡើយ គឺ​រស់​ដើម្បី​កិត្តិយស បើសិនជា​កិត្តិយស​ស្អុយរលួយ​ហើយ​នោះ នាង​មិនអាច​រស់នៅ​បន្ត​ទៀតឡើយ​។ នាង​បាន​បន្ថែមថា ខ្ញុំ​និយាយ​ឲ្យ​ត្រង់​ទៅ​នាង​ខ្ញុំ​ស្អប់​ណាស់​អា​ពាក្យ​ចចាមអារ៉ាម គ្មាន​ការពិត​ទាំងនេះ ពិសេស​គឺ​រឿង​លើកឡើង​ខាងលើ។​

 

​រូបរាង​ខ្ញុំ​ប៉ុណ្ណឹង​ដែរ ហើយ​រៀន​បាន​ជ្រៅជ្រះ​នឹង​គេ​ដែរ មិន​ភ្លើ​ទៅយក​ខ្លួន​ទៅ​បៀត​នឹង​រឿង​ឆ្គួ​តៗ​ដូច្នេះ​នោះទេ គ្រាន់តែ​គិត​ក៏​ឈឺចាប់​ដែល​ទម្រាំ​តែ​ជួប​រឿង​ដូចនេះ​មែន​ខ្ញុំ​ស្លាប់​ជាមិនខាន​។​
​ជា​ចុងក្រោយ នាង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តាជួយ​ចាប់​ជនដៃដល់​ដែលជា​ក្រុម​ម៉ែ​យ៉ែម​អី​ទាំងអស់នោះ​ផង កុំ​ឲ្យ​វា​ដើរ​រកស៊ី​អំពើ​ពាលា​អាវាសែ ព្រោះ​វា​អាចធ្វើ​ឲ្យ​សង្គម​ខ្មែរ​ជួប​រឿងអាស្រូវ និង​ប៉ះពាល់​ដល់​សង្គម​មេត្តាជួយ​ការពារ​កិត្តិយស​សិល្បការ​នី​ខ្មែរ​ផង​៕

29-4-2015 (1)  29-4-2015 (3)

 

Leave a Reply

(*) Required, Your email will not be published