លោក កាន់ វីរៈ​ប្រធាន​គណបក្ស «​អំណាច​ប្រជាពលរដ្ឋ​» ស្នើសុំ​ការ​លុយ​ឧបត្ថម្ភ​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បើក និង​ផ្គត់ផ្គង់​គណបក្ស​

, , Leave a comment

​រាជធានី​ភ្នំពេញ : លិខិត​មួយច្បាប់​ចំនួន​៤​សន្លឹក​របស់លោក កាន់ វីរៈ ប្រធាន​គណបក្ស​អំណាច​ប្រជាពលរដ្ឋ ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​១៧ ខែធ្នូ ឆ្នាំ​២០១៤ ផ្ញើ​ជូនទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ថវិកា សម្រាប់​ដំណើរការ​គណបក្ស​ឡើងវិញ ត្រូវបាន​បែកធ្លាយ​ជា​សាធារណៈ​។​

 

​ក្នុង​លិខិត​នោះបាន​បញ្ជាក់​ពី​គោលជំហរ​យ៉ាង​រឹង​ម៉ាំ និង​តបស្នង​គុណបំណាច់​របស់​សម្តេច លោកជំទាវ ព្រមទាំង​បុត្រា បុត្រី អស់​រយៈពេល​១១​ឆ្នាំ​មកហើយ​នោះ​។ ជាមួយគ្នានេះដែរ​លោក កាន់ វីរៈ បាន​ស្នើសុំ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សុំ​មធ្យោបាយ​ធ្វើដំណើរ ដើម្បី​ជួយ​ទ្រទ្រង់​ដំណើរការ ទីស្នាក់ការ​កណ្តាល​គណ​បក្ស អំណាច​ប្រជាពលរដ្ឋ​ឡើងវិញ ក្នុង​រយៈពេល​១​ឆ្នាំ​។​

 

​យ៉ាងណាក៏ដោយ នៅក្នុង​លិខិត របស់លោក កាន់ វីរៈ ពុំបាន​បញ្ជាក់​អំពី​ទឹកប្រាក់ ដែល​សុំ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា សូម​សម្តេច​ផ្តល់​រថយន្ត​មួយគ្រឿង សម្រាប់​ធ្វើដំណើរ និង​ថវិកា សម្រាប់​ដំណើរការ ស្នាក់ការ​កណ្តាល នៅ​ភ្នំពេញ និង​សម្រាប់​ឧបត្ថម្ភ​បុគ្គលិក ដែល​បម្រើការ​ក្នុង​ស្នាក់ការ ហើយ​ថា ប្រសិនបើ​ទទួលបាន នូវ​ការគាំទ្រ​នោះ គណបក្ស​អំណាច ប្រជាពលរដ្ឋ​នឹង​អាច​ទាក់ទាញ ការគាំទ្រ​ពី​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ ជាពិសេស​បណ្តាញ​សង្គម​របស់​ក្រុមយុវជន​៕

29-4-2015 (1) 29-4-2015 (2) 29-4-2015 (3) 29-4-2015

 

Leave a Reply

(*) Required, Your email will not be published