ភាព​គ្មាន​ខន្តី មង្គលការ​កូនប្រុស​ស្រី ក្លាយជា​សមរភូមិ យកកេរ្តិ៍ឈ្មោះ លោក​មន្ត្រីប៉ូលិស​ខេត្ត និង មន្ត្រី​យោធា ចែក​ញាតិ​និន្ទា​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : មង្គលការ​កូនស្រី​រប​ស់លោក​មេបញ្ជាការ​កង​ពល​តូច​លេខ​៤២ ប្រចាំ​ទិស​ឧ​ត្ថរ​មានជ័យ បានក្លាយ​ជាទី​លាន​សម​រ​ភូមិ បណ្តាល​ឲ្យ​ឲ្យ​ភ្ញៀវ​រត់​ជាន់ជើងគ្នា ដោយ​ភ្ញៀវ​ខ្លះ​រត់​ភ្លេច​ចងដៃ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ភោជនីយដ្ឋាន​ស្ទឹងសែន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

 

​បើតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា អំពើហិង្សា​វាយ​គ្នា​ផ្អើល​ហាង​ស៊ីការ​នោះ មាន​ក្នុង​ពិធី​ពិសារ​អាហារ នៃ​អាពាហ៍ពិពាហ៍​កូនស្រី​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ (​នៅ​ឧ​ត្ត​រ​មានជ័យ​) ដែលមាន​កូនប្រុស​នាម យុយ ស៊ីណា និង​កូនស្រី​នាម ប៉ែន ច័ន្ទ​លក្ខិណា​។ គេ​មិនដឹង​ពី​មូលហេតុ​បង្កឡើង​ដោយ​ភាគី​ណាមួយ​នោះទេ គេ​ឃើញ​ភាគី​ម្ចាស់​ដើមការ​ម្នាក់​រងរបួស​បែកក្បាល ចំណែក​ភាគី​ខាង​ភ្ញៀវ​រងរបួស​ត្រង់​ត្រចៀក​។​

 

​ប្រភពពី​កូន​មន្ត្រីប៉ូលិស​ខេត្ត​ទទួល​ការងារ​ប៉ុស្តិ៍​រដ្ឋបាល​ដែលជា​ជនរងគ្រោះ ឈ្មោះ រស់ ពេជ្រ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ បាន​អះអាងថា ខ្លួន​កំពុង​អង្គុយ​ហូប​ការ​ក៏ត្រូវ​មនុស្ស​១​ក្រុម ក្នុង​វ័យ​ស្របាលៗ​គ្នា បាន​ព្រួត​វាយ​ខ្លួន​បង្ក​ឲ្យ​ហើម​មុខមាត់ និង​របួសស្រាល​។ អ្នកបង្ក​ជា​កូនៗ​របស់​មន្ត្រី​យោធា និង​របស់​បងប្អូន​ខា​ង​កូនស្រី​នៃ​អាពាហ៍ពិពាហ៍​នេះ​។ ការ វាយ​គ្នា​របស់​យុវជន​ជា​កូនៗ​របស់​មន្ត្រី​យោធា និង​កូន​របស់​មន្ត្រីប៉ូលិស​នោះ ដោយសារ​ពួកគេ​មានទំនាស់​គ្នា​ពីមុនមក ហើយ​ដល់​ស្រវឹងស្រា ឃើញ​មុខ​គ្នា​ប៉ះ​សម្ដី​គ្នា ក៏​វាយ​គ្នា​មួយ​ប្រាវ​ធំ​។

 

​ករណីនេះ មន្ត្រី​យោធា និង​ប៉ូលិស​ជា​ឪពុកម្តាយ សាច់ញាតិ និង​គូទំនាស់ ក្រោយពី​បញ្ចេញ​កាយវិការ និង​តម្លើង​សំឡេង​តឹងសរសៃក​ដាក់គ្នា ក៏​ប្តូរ​ចិត្តជា​សម្រួល​បញ្ចប់រឿង​ហិង្សា​នេះ មិន​ប្តឹងផ្តល់​បន្ត ហើយ​គេច​ទៅផ្ទះ​រៀងៗ​ខ្លួន ហើយក៏​គេច​ពី​អ្នកសារព័ត៌មាន​ដែល​មក​កាន់តែច្រើន​ផងដែរ​៕

28-4-2015 (1) 28-4-2015

 

Leave a Reply

(*) Required, Your email will not be published