កម្មក​រោងចក្រ​ទឹកកក​ម្នាក់​បាន​ស្លាប់ បណ្តាលមកពី​ខ្សែភ្លើង​ឆក់​

, , Leave a comment

​ខេត្តកណ្តាល : បុរស​ម្នាក់​ត្រូវបាន​ស្លាប់ ខណៈ​កំពុង​បំពេញការងារ ហើយ​ត្រូវ​ខ្សែភ្លើង​ឆក់ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​រោង​សិប្បកម្ម​ផលិត​ទឹកកក ស្ថិតក្នុង​ភូមិ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស្រឿ​ន ខួច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​ផលិត​ទឹកកក មាន​ទីលំនៅ​ភូមិ​តា​ជោ ឃុំ​សារិការ​កែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​ខណៈដែល​កំពុង​បំពេញការងារ​ក៏បាន​ទៅ​ប៉ះ​ខ្សែភ្លើង​ទាំង​ដៃ​សើម បណ្តាល​ឲ្យ​ឆក់​ដួល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតមែន​។ សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

28-4-2015

 

Leave a Reply

(*) Required, Your email will not be published