៧ ជំហាន ដើម្បី​ឆ្ពោះ​ក្លាយជា​មហាសេដ្ឋី​

, , Leave a comment

 ????????????????????????????????????????

នៅលើ​ពិភពលោក​មាន​អ្នកក្រ​ជាច្រើន​ពាន់​លាន​អ្នក ខណៈដែល​អ្នកមាន និង​មហាសេដ្ឋី មិនសូវមាន​ច្រើន​នោះទេ​។ តើ​ភាពខុសគ្នា​នេះ​កើតឡើង​ដោយសារតែ​ចំណេះដឹង និង​បទពិសោធន៍​ឬ​? ទោះបីជា​យ៉ាងណា​អ្នកមានចំណេះដឹង និង​បទពិសោធន៍​ច្រើន​ក៏​មិន​ប្រាកដថា​អាច​ក្លាយខ្លួនជា​មហាសេដ្ឋី​បាន ចំណែក​អ្នក​ដែល​មិនសូវមាន​ចំណេះដឹង​ក៏​មិន​ប្រាកដថា ត្រូវតែ​ក្រ​ឡើយ​។ ដើម្បី​បំបាត់​នូវ​ចម្ងល់​មួយ​នេះ ថ្ងៃនេះ​សារព័ត៌មាន កំណើត​ថ្មី សូម​លើកយក​នូវ​អាថ៌កំបាំង​ទាំង​៧​យ៉ាង ដែល​មហាសេដ្ឋី​ភាគច្រើន​បាន​ប្រតិបត្តិ​តាម ហើយ​ទទួលបាន​ជោគជ័យ​។​

 

១-​ប្រាប់​ខ្លួនឯង​ថា​អ្នក​គឺជា​មហាសេដ្ឋី​
​វា​ស្តាប់ទៅ​ប្រៀបដូចជា​រឿង​កំប្លែង​បន្តិច ប៉ុន្តែ​រឿង​កំប្លែង​មួយ​នេះហើយ ដែល​បាន​ជួយ​មនុស្ស​ជាច្រើន​ដែល​មិន​ទុក​វា​ជា​រឿង​កំប្លែង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រ​ជះ​ត្រចង់​ក្នុង​ជីវិត​។ អ្នក​គួរ​ណាស់​តែមាន​ការកំណត់​គោលដៅ​ជាក់លាក់​មួយ​ផងដែរ​ដោយ​ការសរសេរ​ក្នុង​សៀវភៅ​កត់ត្រា​ថា “​ខ្ញុំ​ជា​អ្នកមាន​ដែលមាន​ទ្រព្យ​ជាង​១០០​ពាន់​លាន​ដុល្លារ​។​

 

២-​លុបបំបាត់ចោល​នូវ​ការគិត​រឿង​ក្រ​
​លុបបំបាត់​ការគិត​រឿង​អវិជ្ជមាន ដែល​លោកអ្នក​តែងតែ​គិត​កាលពី​អតីតកាល គួរ​គិត និង​រិះរក​មេរៀន​ណា​ដែល​ជំរុញ​អ្នក​ទៅរក​ភាពជោគជ័យ​។ ចូល​គិតថា “​ជីវិត​របស់​មនុស្សម្នា​ក់ៗ កើតមក​មិនបាន​យក​អ្វី​មក​ដូចគ្នា​ហើយ​ស្លាប់​ទៅវិញ​ក៏​មិនបាន​យក​អ្វី​ទៅវិញ​ដូចគ្នា ប៉ុន្តែ​មួយ​ឆាកជីវិត​របស់គេ​រស់​នៅលើ​គំនរ​មាសប្រាក់ ខណៈដែល​អ្នករស់នៅ​ក្នុង​ភាពក្រីក្រ​ខ្វះ​នេះ ខ្វះ​នោះ ជាដើម​។ ដូចនេះ​អ្នក​គួរ​ណាស់​តែ​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ក្នុង​មួយ​ជាតិ​នេះ​។​

 

៣-​ថែរក្សា​គំនិត​ចង់​មាន​ឲ្យ​ក្លាយជា​ទម្លាប់​
​ចាត់ទុក​គំនិត​ចង់​មាន​ជា​ត្រីមុខ និង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​លំ​អាន​ដែល​អ្នក​បាន​កំណត់ទុក​។ ទោះជា​ពេលខ្លះ​អ្នក​ត្រូវ​ចំណាយធនធាន និង​មិន​ទទួលបាន​ប្រយោជន៍​អ្វី​សោះ​ពី​ការងារ​នោះ​ក៏ដោយ ក​អ្នក​មិនត្រូវ​បោះបង់​ជាដាច់ខាត​។ ចូល​ចាំ​ពាក្យ​មួយ​ឃ្លា​ថា “​អ្នក​បោះបង់​មិន​ដែរ​ជោគជ័យ អ្នក​ជោគជ័យ​មិន​ដែរ​បោះបង់​។​

 

៤-​រាប់អាន និង​នៅ​ជិត​អ្នកមាន​ឲ្យ​បាន​ច្រើន​
​កត្តា​នេះ​ប្រហែល​ជាមាន​មនុស្ស​ច្រើនណាស់​ដែល​បានដឹង ព្រោះថា គ្រប់​ពេលដែល​អ្នក​នៅ​ជិត​អ្នកមាន និង​អ្នក​ជោគជ័យ អ្នកនឹង​ប្រាកដជា​បានទទួល​គំនិត និង​មេរៀន​ល្អៗ ជាច្រើន​ពី​ការ​ក្លាយខ្លួនជា​អ្នកមាន​របស់​ពួកគាត់​។​

 

៥-​ធ្វើការ​ឲ្យ​ដូចជា​មហាសេដ្ឋី​
​ធ្វើការ​ឲ្យ​ដូច​មហាសេដ្ឋី​មិនមែន​មានន័យថា​អ្នក​ត្រូវ​ធ្វើការ​ធ្ងន់​នឹង​ច្រើន​នោះទេ តែ​អ្នក​គប្បី​ចេះ​ប្រើ​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធិភាព​ដោយ​ការចេះ​រៀបចំ​ប្រើ​មនុស្ស​ឲ្យ​ត្រូវ​ជំនាញ និង​គួរ​រកម​នុស្ស​ដែល​ចេះ​នូវ​អ្វីដែល​អ្នក​មិនចេះ​មក​បម្រើ​ការងារ​។ ទ្រឹស្តី​អ្នកមាន គឺ​ការប្រើប្រាស់​ពេលវេលា ខណៈដែល​អ្នកក្រ គឺ​លក់​ពេលវេលា​។​

 

៦-​ផ្តោតទៅលើ​ការចំណាយ​សម្រាប់​ការវិនិយោគ​ឲ្យ​បាន​ច្រើន​
​អ្នក​អាច​ក្រឡេកមើល​ឧទាហរណ៍​ជាក់ស្តែង​ងាយៗ របស់​មហាសេដ្ឋី​អាមេរិក​ម្នាក់ គឺ​លោក Warren Buffett ដែលជា​អ្នកជំនួញ​ដ៏​ជោគជ័យ និង​ជា​មហាសេដ្ឋី​ប្រា​ក់លាន​។ លោក​ចំណាយពេល​ស្ទើរតែ​ពេញ​មួយជីវិត​ក្នុងការ​វិនិយោគ​ទៅលើ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាច្រើន និង​ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ​នោះ​រហូត​ក្លាយខ្លួនជា​មហាសេដ្ឋី​បែបនេះ​។​

 

៧-​បង្កើត​ប្រភព​ចំណូល​ឲ្យ​បាន​យ៉ាងតិច​២
​អ្នកមាន និង​មហាសេដ្ឋី គ្រប់រូប​សុទ្ធ​តែមាន​ប្រភព​ចំណូល​យ៉ាងតិច​២​។ កត្តា​ដែល​អ្នក​ចាំបាច់​មាន​ប្រភព​ចំណូល​ច្រើន ព្រោះ​អ្នក​មិនបាន​ដឹង​ពី​ជោគវាសនា​ពិតប្រាកដ​របស់​អាជីវ​កម្ម​របស់​អ្នក​ថា នៅតែ​ដំណើរការ​រលូន ឬ​មាន​ឧបសគ្គ​អ្វី​ឡើយ​។ ដូចនេះ​បើ​អ្នកមាន​ប្រភព​ចំណូល​ច្រើន​វា​ពិតជា​អាចជួយ​ថែរក្សា​ស្ថិរភាព​គ្រួសារ និង​ជួយ​យឹតយោង​នូវ​អាជីវកម្ម​របស់​អ្នក​ទៅវិញទៅមក​៕

1396734372073

 

Leave a Reply

(*) Required, Your email will not be published